តារាហ្វេសប៊ុក Love Riya បកស្រាយការរិះគន់ ក្រោយចោរគាស់ផ្ទះ

359
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ក្រោយរងការរិះគន់ ទៅលើតារាហ្វេសប៊ុក អ្នកនាង Love Riya ស្តីពីការបាត់បង់ទ្រព្យសម្បតិ្តមួយចំនួន ក្នុងទូដែក តែត្រូវបានសមត្ថកិច្ច ប្រាប់ថា ក្នុងទូដែកនោះមិនមានអ្វី ដែលត្រូវបាត់បង់ឡើយ ពោលគឺទូដែកនោះ ទទេ ស្អាតតែម្តង។

ហេតុការនេះ បានធ្វើអោយមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃលើ Love Riya ថា នាងមានចេតនាចង់ល្បីព្រោះតែការចង់បានអ្នកចូលមើលការឡាយរបស់នាងអោយបាន ច្រើន ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ដែលការរិះគន់ រឿង តារាហ្វេសប៊ុកល្បីឈ្មោះរូបនេះ ជិះរថយន្ត Roy Roy ក៏ជាចំណុចរស៊ើបមួយដែរ ព្រោះតែអ្នកខ្លះបាន​បញ្ចេញមតិថា ជិះរថយន្ត Roy Roy មិនសមនិងផ្ទះសោះ។

ជាមួយនឹងការរិះគន់នេះ អ្នកនាងបានចេញមុខបំភ្លឺ និង ស្នើអោយអ្នករិះគន់ក្រឡេក មើលអោយគ្រប់ជ្រុងក្នុងវីដេអូ Live របស់អ្នកនាងម្ដងទៀត នៅពេលអ្នកនាង និយាយ ថាបាត់លុយអស់ 30ម៉ឺនដុល្លារនោះ។ អ្នកនាង Love Riya និយាយថា នៅក្នុងវីដេអូ ដែលអ្នកនាងប្រកាសថាបាត់លុយ មិនមែនក្នុងបំផុសធ្វើអោយសង្គមមានការ ចលាចល ដូចការរិះគន់នោះទេ តែគឺអ្នកនាងចង់និយាយបំភ័យក្រុមចោរ និងចង់អោយ ចោរដែលយកបានទូរដែកអាតូចរបស់អ្នកនាងទៅ ដែលនៅក្នុងទូរដែកនោះ អត់មាន លុយសោះ ចូលមកតវ៉ា និងចេញមុខបង្ហាញអត្តសញ្ញាណ។ អ្នកនាងថា មហាជនភាគ ច្រើនមើលតែដើមវីដេអូ ដែលអ្នកនាងនិយាយថាបាត់លុយ 30ម៉ឺនដុល្លារប៉ុណ្ណោះតែ នៅ ផ្នែកខាងចុងឃ្លីបដែលអ្នកនាងនិយាយថា នៅក្នុងទូរដែកនោះអត់មានលុយទេ និង ថាអត់បាត់អ្វីទេ ក្រោយពេលមកដល់ផ្ទះ គឺអត់មានអ្នកណា លើក មកនិយាយសោះ។

Love Riya ក៏បានបកស្រាយនៅក្នុងវីដេអូឃ្លីបដែរ គឺមិនមែនប្រកាសថាបាត់ហើយ មិនមានការបកស្រាយនោះទេ។ ក្នុងវីដេអូ Live ក្រោយៗ នាង ក៏បកស្រាយថា មិន បាត់អ្វីផងដែរ គឺមិនមែនទាល់តែក្រុមសមត្ថកិច្ចមកធ្វើការសាកសួរ ទើបនាងសារ ភាពថា អត់បាត់ដូចការយល់ច្រលំឡើយ។ ជាមួយនឹងការរិះគន់ ថា អ្នកនាងជិះឡាន ថ្លៃមិនសមនឹងផ្ទះ អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអត់លទ្ធភាពក្នុងការទៅ រស់នៅវីឡា អោយសមនឹងតម្លៃឡាននោះទេ ប៉ុន្តែគឺមកពីអ្នកនាងមិនចង់ទៅរស់នៅឆ្ងាយពីកូនចៅ និងម្យ៉ាងមកពីក្នុងផ្ទះនោះគឺមានបន្ទប់ច្រើនសម្រាប់អោយកូនចៅស្នាក់នៅហើយបើទៅ នៅកន្លែងថ្មី កូនចៅខ្លះទៅតាមមិនកើត ទើបអ្នកនាងនៅបន្តរស់នៅផ្ទះនោះ។

ក្រោយហេតុការណ៍នេះ Love Riya ក៏មិនទាន់ច្បាស់ថា គួររើកន្លែងទៅចោល កូនចៅ មួយចំនួន ឬ បន្តរស់នៅផ្ទះនោះដដែរ បើទោះជាអ្នកខ្លះរិះគន់ថា នាងរស់នៅផ្ទះ មិន សមតម្លៃឡាន។ Love Riya ទោះបីជាអ្នកមានផ្ទះតូចជាង ឬធំជាង មិនគួររិះគន់ ដើម្បីជាន់ពន្លិចទេ ព្រោះការដែលគេជិះឡានថ្លៃជាងផ្ទះនៅ គឺមកពីការស្រលាញ់ ដូច្នេះសូមធ្វើការរិះគន់ដោយពិចារណាផង។ តារាហ្វេសប៊ុក Love Riya ក៏បានធ្វើការ សុំអភ័យទោសដល់ស្នងការខេត្តកណ្តាលផងដែរ ដែលធ្វើអោយមានការផលវិបាក​បែបនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម