​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

71
ចែករម្លែក

ដោយ ៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការដ្ឋាន​របស់ខ្លួន ក្នុង​គោលបំណង ដើម្បី​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ប្រចាំខែ​កក្កដា និង​លើក​ទិសដៅ សម្រាប់​ខែសីហា ឆ្នាំ​២០២០ នេះ ។​

​យោងតាម​របាយការណ៍ បូកសរុប​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​នោះ បាន​បង្ហាញថា​៖ កងកម្លាំង បាន​បំពេញ​តួនាទី ភារកិច្ច តាម​បទបញ្ជា និង​ការណែនាំ ក៏ដូចជា​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា ហើយ​ទ្រោល​បាន​សភាពការណ៍ និង​សម្រេច​លទ្ធផល​ល្អ ប្រសិទ្ធភាព និង​ប្រកបដោយ​ការ ទទួលខុសត្រូវ ពិសេស​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ការងារ​អន្តរាគមន៍ និង​ការងារ​សង្គម មនុស្សធម៌ ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បំពាក់​ឋានន្តរសក្តិ ជូន​នាយ នាយ រង​អាវុធហត្ថ ចំនួន ៤ រូប និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ របស់​ក្រសួងការពារជាតិ ដែលមាន​ស្នា​ដៃដល់​មន្ត្រី​អាវុធហត្ថ ចំនួន ៣២ នាក់​ថែមទៀត ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម