ចែកទឹកដល់ពលរដ្ឋនៅភូមិនៅស្រុកស្រែមួយដោយសារគ្រោះរាំង ស្ថួតនាកណ្តាលរដូវវស្សា

81
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ: កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ស្រុកមង្គលបូរីនិងប៖ុស្តិ៍រដ្ឋបាលឃុំចាប់ផ្តើមដឹកទឹកតាមរថយន្តទៅចែកដល់ពលរដ្ឋជាង៣០០គ្រួសារនៅភូមិនៅស្រុកស្រែមួយដោយសារគ្រោះរាំងស្ថួតនាកណ្តាលរដូវវស្សា គឺនៅភូមិសាយ សាម៉ន ឃុំចំណោម ស្រុក មង្គលបូរី។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី៥ខែសីហាឆ្នាំ២០២០ថា៖ ដោយដារប្រឈមការខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនិងយោងអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តនោះ ទើបលោក(ស្នងការ ) និងកម្លំាំងបានចាត់ដឹកទឹកទៅជូនបងប្អូនសម្រាប់បរិភោគនិងប្រើប្រាស់ក្នុងគ្រួសារ។

ហើយការផ្តើមចែកទឹកនេះ គឺក្រោយពេលថ្នាក់ដឹកនាំខេត្តមានលោកខេងបស៊ុម ប្រធានក្រុមប្រឹក្សា លោកអ៊ុ រាត្រី អភិបាលខេត្តនិងមន្ត្រីបានចុះត្រួតពិនិត្យស្ថានភាពផលប់ះពាល់ដំណាំស្រូវនៅក្បែរភូមិខាងលើនៃឃុំចំណោម និងនីឃុំសឿ ឃុំ រហាត់ទឹក ។
លោកវរសេនីយ៍សុីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់កាសែតរស្មីកម្ពុជាល្ងាចថ្ងៃទី៥ ខែសីហាថា ពលរដ្ឋ(កសិករ)ប្រមាណ៣០៨គ្រួសារនភូមិសាយសាម៉ន បានខ្វះខាតទឹកបរិភោគនិងប្រើប្រាសនៅក្នុងសន្តាហ៍នេះ ពោលគឺក្រោយស្រះដ៏ធំមួយក្នុងភូមិ អណ្តូងបានរីងខះអស់ ។

សូមរំលឹកថា ដលយសារបម្រែបម្រួលអាកាសធាតុ ពេលវេលានៃកូនរដូវប្រាំង បានបង្កអោយចំណុចជាច្រើនខ្វះខាតទឹក រីងស្ងួត ហើយបង្កអោយដំណាំស្រូវរងការក្រៀមស្វិត។ ពលរដ្ឋខ្វះទឹកផឹកនិងទឹកប្រើប្រាសដោយអន្លើ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម