សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ដើរ​ថយក្រោយ​ជា​លើកដំបូង​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​

208
ចែករម្លែក

​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅក្នុង​ត្រីមាស​ទី​២​ជួប​កំណើន​អវិជ្ជមាន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​នេះ ខណៈ​ដែល​កិច្ច​ខំប្រឹងប្រែង​ក្នុង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​​វីរុស​កូវី​ដ​១៩​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្រូវការ​អតិថិជន​និង​សកម្មភាព​អាជីវ​កម្ម​នៅ​ក្នុងប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ​។​

​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ឥណ្ឌូនេស៊ី​បានបង្ហាញ​ថា​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​ការរំពឹង​ទុក​គឺ​ចំនួន​៥,៣២ ភាគរយ​ក្នុង​រយៈពេល​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​​ធៀប​នឹង​កំណើន​កាល​ពី​មួយ​ឆ្នាំ​កន្លងទៅ ដែល​ជា​ការធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះ ៤,៦១​ភាគរយ​បន្ទាប់ពី​បាន​កើនឡើង ២,៩៧ ភាគរយ​កាលពី​ឆ្នាំមុន​នៅក្នុង​ត្រីមាស​ដំបូង​។​ទិន្នន័យ​នេះ​បានបង្ហាញ​ផលប៉ះពាល់​ជា​ទូទៅ​ពី​​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ដោយ​ក្រុម​គ្រួសារ​ទាំងឡាយ​កាត់បន្ថយ​ការចំណាយ​និង​ការពន្យារពេល​វិនិយោគ​ផ្សេងៗ​ខណៈ​ដែល ការនាំ​ចេញ​ក៏​រង​ផលប៉ះពាល់​ផងដែរ​នៅពេល​តម្រូវការ​ពិភពលោក​​និង​ថ្លៃ​វត្ថុធាតុដើម​ធ្លាក់ចុះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កំពង់ផែ​Tanjung Priok​នៃ​ទីក្រុង​ហ្សា​ការតា ក្នុងអំឡុងពេល​ថ្ងៃ​លិច

ទីតាំងផ្សាយពាណិជ្ជកម្ម