លី​លី​យ៉ា​កា ក្រោយពី​បាន​បើកហាង​រកស៊ី​ឡើងវិញ​ក៏​បញ្ចេញ​សម្រស់​សិច​ស៊ី​ភ្លាមៗ​

422
ចែករម្លែក

ដោយៈ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​លី​លី​យ៉ា​កា​បាន​បង្ហើប​ឲ្យ​ដឹងថា​ភោជនីយដ្ឋាន​មួយកន្លែង​របស់​នាង​បាន​បើក​ឡើងវិញ​ហើយ​ក្រោយ​បិទ​អស់​មួយរយៈ​ធំ​ដោយសារ​វិបត្តិ​កូ​វិដ​១៩​កន្លងមក​។​ប៉ុន្តែ​ទន្ទឹមនឹង​ព័ត៌មាន​អំពី​អាជីវកម្ម​មួយ​នេះ​តារា​រូប​ស្អាត​ដដែល​ក៏បាន​ឆ្លៀត​បញ្ចេញ​សម្រស់​សិច​ស៊ី​លើ​បណ្តាញ​សង្គម​ទាក់ទាញ​ការគាំទ្រ​ផងដែរ ។​


​តារា​សម្តែង​កញ្ញា លី​លី យ៉ា​កា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃ​៥ ខែសីហា ឆ្នាំ​២០២០​ឱ្យដឹងថា ការបើក​ភោជនីយដ្ឋាន​នេះ​ការពិត​នាង​បាន​បើក​ជា​យូរ​មកហើយ​តាំង​ឆ្នាំ​២០១៩​។​ប៉ុន្តែ​ដោយសារតែ​វិបត្តិ​កូ​វិដ​១៩ ធ្វើឱ្យ​នាង​ផ្អាក​មួយរយៈ​ធំ​អស់​រាប់​ខែ​។​


​លី​លី យ៉ា​កា បាន​បន្តទៀតថា ក្រោយពេល​ផ្អាក​នាង​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ច ខ្លាំង​គ្រាន់បើ​ផងដែរ​។តែ​នាង​មិន​ចុះចាញ់​ឡើយ​ដោយ​ព្យាយាម​និង​ទប់ទល​រហូត​បាន​បើក​ឡើងវិញ​ឡើងវិញ​។​នាង​បាន​បញ្ជាក់ថា​សម្រាប់​ការចំណាយ​តាំង​ពីមុនមក​ដល់ពេលនេះ​គិត​ទៅ​អស់​រាប់សិប​ម៉ឺន​ដុល្លារ​។

តារា​ល្បី​រូបនេះ​ក៏​ប្រាប់ទៀតថា​ពេលនេះ​មុខរបរ​របស់​នាង​រៀង​គ្រាន់បើ​ឡើងវិញ​មាន​អតិថិជន​ច្រើន​មក​គាំទ្រ ដែល​ធ្វើឱ្យ​នាង​សប្បាយចិត្ត​និង​ត្រេកអរ​ចំពោះ​រឿងនេះ​។តារា​ស្រី​សាច់​សរូប​នេះ​បាន​ពោល​ទៀតថា អ្វីដែល​កាន់តែ​អរគុណ​ចំពោះ​អ្នកគាំទ្រ​នោះ គ្រប់​សម្មភាព​របស់​នា​ង​ទាំង​ការងារ​មុខរបរ​និង​សង្គម​គឺ​តែងតែ​ទទួលបាន​គាំទ្រ​និង​ពេញចិត្ត​ពី​មហាជន​។​ប៉ុន្តែ​រឿង​ថត​សិច​ស៊ី​នេះ​កុំ​ប្រកាន់​យកទោស​អី​ព្រោះ​នាង​ចង់​ស្អាត​និង​បានឃើញ​ប្លែក​ភ្នែក​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​និង​ការសរសើរ​ប៉ុណ្ណោះ ។ សូម​អគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា កញ្ញា លី​លី យ៉ា​កា ជា​តារា​ស្រី​លេចធ្លោ​ក្នុងចំណោម​តារា​សិច​ស៊ី​ជាច្រើន ហើយ​នាង​មាន​សមត្ថភាព​ពូកែ​សម្តែង​ទាំង​តួ​កាច​ឆ្នាស់ឆ្នើម​ល្បី​ដែល​ធ្វើ​ឲ្យ​មហាជន​ស្ទើរ​ស្អប់​នាង​មែនទែន​។​ក្នុង​ឆ្នាំ​២០១៩​នាង​ជា​តារា​សម្តែង​ល្បី​ក្នុង​រឿង​“​កាំបិត​មុខ​ពីរ​”​របស់​ផលិតកម្ម​មហាហង្ស​ដែល​បាន​ចាក់​បញ្ចាំង​ទូរទស្សន៍​ភី​អិន​អិន​។

​សូម​រំលឹក​ផងដែរ​ថា កញ្ញា លី​លី យ៉ា​កា ជា​តារា​ស្រី​ម្នាក់​ដែលមាន​ចិត្តសប្បុរស​តែងតែ ធ្វើបុណ្យ​ឧស្សាហ៍​ជួយ​ក្នុង​កិច្ចការ​សង្គម ហើយ​កន្លងមក​នាង​ធ្លាប់​ល្បី​ព័ត៌មាន​ជួយ​សម្រាលកូន ស្ត្រី​អនាថា​ដើរ​រើស​អេតចាយ​ម្នាក់​ឈឺ​តាមផ្លូវ​ទាំង​កណ្តាលយប់​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​និង​សរសើរ​ចំពោះ​ទឹកចិត្ត​របស់​នាង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម