​អគ្គនាយក​ថ្មី​ព្រូ​ដិ​នស​ល​កម្ពុជា​ប្ដេជ្ញា​ការពារ​សុខភាព​និង​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​ខ្មែរ​

146
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក សាន់​ជេ ចា​ក្រា​បា​ធី ( Sanjay Chakrabarty )​ត្រូវ​បានប្រកាស​ជ្រើសតាំង ជា​អគ្គនាយក​ថ្មី​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ តទៅ ដោយ​លោក​មានបទពិសោធន៍​ជ្រៅជ្រះ​ក្នុង​វិស័យ​ធនាគារ និង​ធានារ៉ាប់រង​។

​លោក​វៀល​ប្លេ​ក​ប៊​ន​(WilfBlakckburn)​អគ្គនាយក​ប្រចាំ​តំបន់​នៃ​ផ្នែក​កំណើន​ទីផ្សារ​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល អាស៊ី បាន​ថ្លែងថា “​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​នៅ​អាស៊ី​។ ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​របស់ខ្លួន ចាប់តាំងពី​បាន​ផ្ដើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១៣ មក ព្រូ​ដិ​នស​ល​កម្ពុជា ទទួលបាន​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ជាច្រើន ជាពិសេស​ការអភិវឌ្ឍ​អាជីវកម្ម និង​ការអភិវឌ្ឍ​កេរ្តិ៍ឈ្មោះ​តាំងពី​បាតដៃ​ទទេ ព្រមទាំង​បង្កើត​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​ធនាគារ​ដៃគូ និង​ដៃគូ​អាជីវកម្ម​នានា ហើយ​បាន​ក្លាយខ្លួនជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ​។​”

លោក​បាន​បន្តថា “​លោក សាន់​ជេ នឹង​នាំយក​ជំនាញ​សំខាន់ៗ មួយចំនួន​ផ្នែក​គ្រប់គ្រង និង​កសាង​ក្រុមការងារ​ដែលមាន​សម​ត្ថ​ភាព​ខ្ពស់ ដោយ​លោក​ធ្លាប់បាន​ដឹកនាំ​ការងារ​អភិវឌ្ឍ​បុគ្គលិក ផលិតផល និង​ដំណើរការ​ការងារ​ផ្តោតលើ​ការអនុវត្ត​តាម​វិធីសាស្ត្រ ដែល​ទទួលបាន​ជោគជ័យ​ជាច្រើន​ក្នុង​ដំណើរ​អាជីពរ​របស់គាត់​កន្លងមក​ផងដែរ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ក្រោម​ការដឹកនាំ​របស់​លោក សាន់​ជេ ព្រូ​ដិ​នស​ល​កម្ពុជា នឹង​បន្ត​រីកចម្រើន​ទៅមុខ និង​ដើរតួ​យ៉ាងសំខាន់​ដល់​ការលូតលាស់​តទៅទៀត សម្រាប់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​ទ្វីបអាស៊ី​។​”

លោក សាន់​ជេ ចា​ក្រា​បា​ធី បាន​ថ្លែងថា “​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាថ្មី​ម្ដងទៀត ជាមួយ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុងនាម​ជា​អគ្គនាយក​ក្រុមហ៊ុន​នៅ​កម្ពុជា​។ ជាមួយ​ក្រុមការងារ​ប​ច្ចុ​ប្បន្ន យើង​នឹង​បន្ត​ពង្រឹង​ភាព​នាំមុខគេ​របស់​យើង​នៅក្នុង​ទីផ្សារ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​បុគ្គលិក​របស់​យើង ប្រើប្រាស់​សមត្ថភាព​ដ៏​រឹងមាំ​របស់​យើង​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​ពង្រឹង​ការឈរជើង​ក្នុង​ទីផ្សារ​ឲ្យ​កាន់តែ​ទូលំទូលាយ ក៏ដូចជា​បង្កើន​សមត្ថ​ភាព​បច្ចេក​វិ​ទ្យ (​ឌីជីថល​) របស់​យើង​ផងដែរ​។

ក្នុងនាម​ជា​ក្រុម​ឈានមុខ​គេ​ប្រកបដោយ​ជោគជ័យ​ក្នុង​វិស័យ​ធានារ៉ាប់រង​នេះ យើង​ប្តេជ្ញា​អនុវត្តតាម​ការសន្យារ​បស់​យើង ក្នុងការ​ការពារ​សុខ​ភាព និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន និង​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ជីវិត​ដ៏​ប្រសើរ​”​។​
​លោក សាន់​ជេ ចា​ក្រា​បា​ធី បាន​ចូលកាន់​តួនាទី​ជា​អគ្គនាយក​ក្រុមហ៊ុន​បន្ទាប់ពី លោកស្រី ស្តេ​ហ្វា​នី ស៊ី​មូ​ណែ​ត ( Stephanie Simmonet) ដែល បាន​លាលែង​ពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល កាលពី​ខែមិថុនា ក្រោយពី​លោកស្រី​បាន​បំពេញការងារ​ឱ្យ​ក្រុមហ៊ុន​អស់​រយៈពេល ១៥ ឆ្នាំ​កន្លង មក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម