​​លោក​អភិបាល​រាជធានី​ស្នើឱ្យ​ម្ចាស់​បុរី​ធំៗ​ត្រូវមាន​រថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់គ្នា​,​លោក​នឹង​សូម​ទៅ​រាជ​រដ្ឋបាល​ភិ​បាល​ដើម្បី​រួច​ពន្ធ​នាំចូល​

181
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​៖​ភ្នំពេញ​/​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ត្រូវមាន​រថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់គ្នា​ដោយ​រដ្ឋបាល រាជធានី​នឹង​សូម​ទៅ​រាជ​រដ្ឋបាល​ពិ​បាល​ដើម្បី​រួច​ពន្ធ​នាំចូល ។

​មាន​បុរី​មួយចំនួន​បានធ្វើ​ជា​គំរូ​ល្អ​ហើយ​នោះ​គឺ​បុរី​ម៉េង​ហូត​និង​បុរី​នៅ​កោះ​ពេជ្រ​តែង​បានចេញ​ឡានទឹក​មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ​ពេល​មាន​អគ្គីភ័យ​កើតឡើង​ម្តងៗ​។​ដូច្នេះ​ស្នើឱ្យ​ម្ចាស់​បុរី​ធំៗ​មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់​បុរី​ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ទាំងអស់គ្នា ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក ឃួ​ង ស្រេង ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​បែបនេះ​នា​រសៀល​ថ្ងៃទី​០៥ សីហា​ឆ្នាំ​២០២០​នេះ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​បុរី​នៅ​រាជធានី​ភ្នំពេញ​នៅ សាលា​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​ស្នើឱ្យ​ម្ចាស់​បុរី និង​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​រួមសហការ​ណ៍​គ្នា​ឱ្យបាន​ល្អ ដើម្បី​ធានាបាន​នូវ​សុខ​សុ​វត្តិភាព ហើយ​និង គ្មាន​បទល្មើស​កើតឡើង​នោះទេ ។ លោក ឃួ​ង ស្រេង បាន​លើកឡើងថា​កន្លង​មក​បុរី​ខ្លះ​មិនមាន​កិច្ចសហការ​ជាមួយ និង​អាជ្ញាធរ​និង​កម្លាំង​មាន​សម​ត្ត​កិច្ច​នោះទេ បុរី​ខ្លះ​បង្កើតអោយមាន​បទល្មើស​ដូចជា​ការជួញដូរ​គ្រឿង​ញៀន​និង​ការ​ពរ​ពោះ​បង្កើតកូន​ជំនួស​ជាដើម ។ ​លោក​អភិបាលក្រុង​ក៏បាន​ស្នើ​ឲ្យ​បុរី​ធំៗ​ត្រូវ​បំពាក់​កាំ​ម៉េ​រ៉ា សុវត្ថិភាព​ហើយ​ត្រូវបញ្ជូន មក​ខេ​មេ​រ៉ា​សិន​ធើ​របស់​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​នឹង​រក្សា​ជាសំងាត់​។

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថា​៖​ចំពោះ​ផ្លូវ​សាធារណៈ​មិនឱ្យ​ដាក់​ទួល​លើផ្លូវ​ទេ​បង្ក​គ្រោះថ្នាក់​ណាស់ តែ​យើង​អាចដាក់​គំនូស​ញ័រ​បាន ។ លោក​ស្នើ​ឲ្យ​ប្រធានមន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ការងារ​នេះ​តែបើ​នៅក្នុង​បុរី​អាស្រ័យ​លើ​ម្ចាស់​បុរី​មិនមាន​ការបង្ខិតបង្ខំ​នោះទេ​។​

​បច្ចុប្បន្ន​បុរី​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​សុំច្បាប់​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ចំនួន​១៥២​បុរី ។ ប៉ុន្តែ​ក្រុមការងារ​បាន​ចុះ​ជាក់ស្តែង​បានត្រឹមតែ ១២៥​បុរី​តែប៉ុណ្ណោះ​ដោយ​បុរី​មួយចំនួន​បាន​បោះបង់​និង​មួយចំនួនទៀត​កំពុង​សាងសង់​មិនបាន​ប្រើប្រាស់​ភ្នាក់ងារ​ឯកជន ។ ក្នុង​ចំនួន ១២៥ បុរី​នេះ​មាន ៧០,១៦២ ខ្នង​ផ្ទះ លើ​ផ្ទៃដី​៣,៧៩១​ហិកតា​និង​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​១,១៨២​នាក់​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម