​អនុវត្ត​ច្បាប់​ចរាចរណ៍​៩៧​ថ្ងៃ​៖ផាកពិន័យ​ម៉ូតូ​ជិត​១០​ម៉ឺន​គ្រឿង​និង​រថយន្ត​ជាង​៣​ម៉ឺន​គ្រឿង​

194
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់ថា​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩រយៈពេល ៩៧​ថ្ងៃគិត​ចាប់ពី​ថ្ងៃទី ១ខែឧសភាដល់​ថ្ងៃទី​៥ ខែ សីហាឆ្នាំ​២០២០យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យនិង​ផាកពិន័យ​សរុប​ចំនួន ១២៩,៥៦០ គ្រឿងក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៩៦,០៥០​គ្រឿង និង រថយន្ត​មាន​ចំនួន ៣៣,៥១០គ្រឿង (​រថយន្ត​តូច ២៨,៩៥៦​គ្រឿង និង​រថយន្ត​ធំ​៤,៥៥៤​គ្រឿង​)​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

​សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​៥​ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១,៣៣៧​គ្រឿង ក្នុងនោះ​ម៉ូតូ ចំនួន ១,០៦១​គ្រឿង និង រថយន្ត​ចំនួន ២៧៦ គ្រឿង​ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៤១ គ្រឿង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា​បទល្មើស​ភា​គ​ច្រើន​សម្រាប់​ម៉ូតូ​គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង ដឹក​លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង និយាយ​ទូរស័ព្ទ​ពេល​បើកបរ ។ សម្រាប់​រថយន្ត​ភាគច្រើន​គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ពាក់​ខ្សែក្រវ៉ាត់ ដឹក​លើស​ចំណុះ គ្មាន​ស្លាក​លេខ និងនិយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម