៩៧​ថ្ងៃ : គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស ៤០២​នាក់ និង​របួស ១១៦៣​នាក់​

301
ចែករម្លែក
គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត ត្បូងឃ្មុំ​នារសៀលថ្ងៃទី៥ខែសីហានេះ

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៩៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៥ ខែសីហា បានកើត​ឡើង ៧៥០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤០២​នាក់ និង​របួស​ចំនួន ១១៦៣​នាក់ ក្នុងនោះ​របួសធ្ងន់ ៦៨៤​នាក់​។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ​វិញ កើតឡើង​ចំនួន ៦​លើក ស្លាប់ ១​នាក់ របួស ៩​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៥​នាក់​។​


​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១​បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត ត្បូងឃ្មុំ​នារសៀលថ្ងៃទី៥ខែសីហានេះ


​របាយការណ៍​ដដែល​បាន​បន្តថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕​សរន​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន

ទីតាំងផ្សាយពាណិជ្ជកម្ម