​ព្រឹកស្អែក​មាន​សន្និសីទ​សារព័ត៌ មានស្ដីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

181
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅវេលា​ម៉ោង​០៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែសីហា​ឆ្នាំ​២០២០​ស្អែក​នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​អំពី​ចក្ខុវិស័យ​ព្រមទាំង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ផលិតផល​កសិកម្ម​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​និង​ការប្រកួតប្រជែង​ក្នុង​តំបន់​និង​នៅលើ​ពិភពលោក​ក្នុងឱកា ស​នៃ​កាលានុវត្តភាព​ដើម្បី​ជំរុញ​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​ក៏ដូចជា​ភាពល្អ​ប្រសើរឡើង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​កម្ពុជា​។​

​សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​មាន ការអញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម