​កូនឈើ​១.៣២០០​ដើម​ត្រូវ​អាជ្ញាធរ​និង​ពលរដ្ឋ​នាំគ្នា​ដាំ​ឡើងវិញ​នៅ​ស្រុក​គូលែន

238
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ដាំ​ស្តា​កូនឈើ​ចំនួន​១.៣២០០​ដើម​។​ពិធី​ដាំ​កូនឈើ​បានធ្វើ​ឡើង​នៅ​ភូមិ​ថ្នល់​បែក​ឃុំ​ថ្មី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយមាន​ការ​ច​ញល​រួម​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​អាជ្ញាធរ​ស្រុក​និង​ពលរដ្ឋ​ជាច្រើនរូប ។​

​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក​មន្ទីរ​ពាក់ព័ន្ធ​ជាពិសេស​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ដាំ​កូនឈើ​ឡើងវិញ​។​ក្នុងនោះ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​កាន់​ច្បាស់​ពី​គុណប្រយោជន៍​នៃ​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​តាមរយៈ​ការកែលម្អ​សុខភាព​ធនធានធម្មជាតិ​។​

លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​បន្តថាៈ​ការស្តារ​ឡើងវិញ​នូវ​ដីព្រៃ​ដែល​រិច​រិល​ឱ្យ​ក្លាយជា​ព្រៃ​សម្បូរបែប​ធនធាន​ផល​និង​អនុផល​ព្រៃឈើ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​សមាជិក​សហគមន៍​។​ក្នុង​តំបន់​ព្រមទាំង​បង្កើន​គម្រប​ព្រៃឈើ​និង​ផែន​ទេសភាព​ទាំងមូល​រក្សាបាន​បរិមាណ​ទឹក​ក្រោម​ដី​និង​អភិរក្ស​នូវ​ផលិតភាព​ទឹក​ប្រកបដោយ​និរន្ត​ភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម