​ព្រះមហាក្សត្រ ​ផ្ញើ​ព្រះរាជសារ​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​និង​សោកស្តាយ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​លី​បង់​

225
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្តេច​សព្វព្រះរាជហឫទ័យ ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​ចំពោះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ MICHEL AOUN ប្រធានាធិបតី​នៃ​សាធារ​ណ​រដ្ឋ​លី​បង់ ដើម្បី​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​និង​សោកស្តាយ​ ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់​ក្នុង​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ឆេះ​ដ៏​ខ្លាំងក្លា​ចេញពី​ឃ្លាំង​ស្ដុក​អា​ម៉ូ ញ៉ូ​ម​នីត្រាត នៅ​កំពង់ផែ​មួយ​ ក្នុង​រដ្ឋធានី​បេ​រូ​ត នៃ​ប្រទេស​លី​បង់​ កាល​ពីថ្ងៃ​អង្គារ ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ​ ដែល​បណ្តាល​ឲ្យ​មានការ​បាត់បង់​អាយុជីវិត​និងការរង​របួស​ប្រជាពលរដ្ឋ​លី​បង់​ជាច្រើន​ពាន់​នាក់ ៕ BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម