៨ប្រភេទកីឡាដែលកម្ពុជាសង្ឃឹមថា នឹងដណ្ដើមបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី៣១

185
ចែករម្លែក

ដោយ៖រ៉ូហ្សា

​ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅកម្ពុជា(Camsoc) លោកវ៉ាត់ ចំរើនមានប្រសាសន៍ថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅឆ្នាំ២០២១ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនោះកម្ពុជាសង្ឃឹមលើ ៨ប្រភេទកីឡាដែលមានសមត្ថភាពដណ្ដើមបានមេដាយ។

​មាន ៨ប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ, ប៉េតង់, គុនខ្មែរ, វាយកូនបាល់, ប្រដាល់សកល, វ៉ូវីណាម, សីដក់ និងចំបាប់។ទោះបីជាយ៉ាងណាក៏លោកវ៉ាត់ចំរើននៅមានជំនឿចិត្តលើប្រភាទកីឡាផ្សេងៗទៀតដែលកំពុងតែមានការរីកចម្រើនដែរនោះ ។

លោក វ៉ាត់ ចំរើន

លោកវ៉ាត់ ចំរើន បន្តថា «ដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទគឺថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ២០២១ ជាពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ចំពោះថ្ងៃបិទគឺ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១។ ថ្ងៃទី២ ធ្នូ នេះ កម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

​ការប្រកួតនេះនឹងធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុងនេះដែលម្ចាស់ផ្ទះវៀតណាម បានរៀបចំ ៣៦ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូង ដែលសម្រេចជា ឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ។»

សម្រាប់ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះអត្តពលិកមិនមែនស្នាក់នៅភូមិកីឡានោះទេតែស្នាក់នៅតាមសណ្ឋាគារនានា។លោកបន្ដថាថ្ងៃទី២១ ខែវិច្ឆិកា ២០២០ ប្រទេសដែលជាសមាចិកនឹងបានទទួលសៀវភៅបច្ចេកទេស( Technical Handbook,) ថ្ងៃទី២១ ខែកុម្ភៈ ២០២១ប្រទេសដែលត្រូវចូលរួមត្រូវបង្ហាញពីចំនួនពិតប្រាកដនៃអ្នកចូលរួមលុះថ្ងៃទី, ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ចាប់ ផ្តើមការចុះបញ្ជីអត្តសញ្ញាណនិងផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការ ហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់ និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត ១ខែ។

លោកអគ្គលេខាធិការបានស្នើឲ្យសហព័ន្ធគិតបញ្ហាសំខាន់ជាងគេគឺកីឡាករកីឡាការិនី ក្រៅប្រទេសសហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគេ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម