ជនសង្ស័យ ពីរ​នាក់ ឆក់​ទូរស័ព្ទដៃ ពី​អ្នករត់​កង់​បី​ឥណ្ឌា បានសម្រេច​

98
ចែករម្លែក

ដោយៈ ចាន់តូ /
​ភ្នំពេញ​៖
ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក បានមក​ឈប់ក្រោយ​ម៉ូតូ​កង់​បី​ឥណ្ឌា រួច​ក៏មាន​ម្នាក់បាន​ចុះ​ដើរ ទៅ​ឆក់យក​ទូរស័ព្ទដៃពីលើ​កង់​បី​ឥណ្ឌា បានសម្រេច រួច​ជិះ​រត់គេចខ្លួនបាត់ស្រមោល ដោយ​មិន​រំខាន ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២​និង​១០​នាទី រសៀល​ថ្ងៃ​ពុធ ទី​៥ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៣៣៧ កែង​ផ្លូវ​៥២៨ ជិត​ប៉ុស្តិ៍នគរបាល​បឹងកក់​ទី​១ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ ឈ្មោះ ស៊ិ គីម​គួ​ន អាយុ ៤២​ឆ្នាំ មុខរបររត់​ម៉ូតូ​កង់​បី​ឥណ្ឌា រាល់ថ្ងៃ គាត់​ស្នាក់​នៅលើ​កង់​បី ។​

​តាម​សម្តី​រៀបរាប់​ពីជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បានដាក់​ទូរស័ព្ទ កៀប​ជាប់​ជាមួយនឹង​ក្បាល​ម៉ូតូ ហើយ​អង្គុយនៅ​ខាងក្រោយ ចាំ​ម៉ូយ​ដូច​រាល់ដង​។ ភា្ល​ម​នោះ ក៏​លេចមុខជនសង្ស័យ ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក មក​ឈប់​ពីក្រោយម៉ូតូ​កង់​បី​របស់គាត់ បន្ទាប់មកក៏មាន​ម្នាក់ចុះ​ពីលើ​ម៉ូតូ ដើរ​ចូលទៅ​ឆក់យកទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក oppo តំលៃ​ប្រហែលជាជាង​១០០​ដុល្លារ បានសម្រេច ហើយ​ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​ទី​១ ទាំង​សោកស្ដាយ ៕v ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម