ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០

91
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ចេះ​ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ទើប​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​នេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ តែង​ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​គប្បី​ចងចាំ​ពាក្យ ចាស់​មួយ​ឃ្លា​ថា “​ភាព​រឹង​មានះ​នាំ​តែ​កើត​នូវ​ប្រ​ភ​ព្វ​ចម្រូងចម្រាស់​ប៉ុណ្ណោះ​”​។​សម្រាប់​ការប្រកប របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ជួប​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ការប្រកប​ការងារ​តូចធំ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ដូច​សព្វមួយ ដង​។​ចំពោះ​ស្ត្រី​លោកអ្នក​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​និង​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន សុខ​ស្រួលខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក អ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ហើយក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​បញ្ហា​អាក្រក់​ខ្លះៗ​ចូលមក​យាយី​ផង​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​ត្រូវ​ពិបាក​ក្នុងការ​ដោះស្រាយ​នាពេល​ក្រោយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញ ខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចារ​ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។ ចូរ​លោក​អ្នកធ្វើ បុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក​ដូច្នេះហើយ នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។

​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ហើយ​មនុស្ស​អាក្រក់​អាច​នឹង​អាក្រក់ថែមទៀត​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​បញ្ហា​ចំពោះ មុខ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​បែក​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​បំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង សម​ដូច​ប្រកប​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ចរចា​បញ្ហា​អ្វិ​មួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោម ជ្រែង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​នាំ​ជួប​ការលំបាក​ច្រើន​ឡើយ​តែ​យ៉ាងណា​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ងាយ​ជួប​ណាស់​គប្បី​ប្រយ័ត្ន ប្រយែង​។​ការរស់នៅ​ចូរ​ចេះ​ចងមិត្ត​ហើយ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​។​ ចំពោះ​កម្មករ​ឬ​បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តំណែង​ការងារ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រុក​ការងារ​ដែល​នៅ​សេសសល់​នោះ​ឃើញ ថា​ផ្តល់​ផល​ល្អ​ជាង​ការងារ​ដែល​ថ្មីៗ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នា​មិនតិច​ដែរនោះ​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម