មួយ​ថ្ងៃ​សិង្ហ​បុរី​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន​៩០៨​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៣​ខែ​មកនេះ​

177
ចែករម្លែក

​សិង្ហ​បុរី​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៩០៨ នាក់​កាលពី​ថ្ងៃ​ពុធ​ទី​០៥​ខែ​សីហា ដែល​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី​០១​ខែ​ឧសភា​មក​។​

​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងនេះ​គឺ​មួយ​ករណី​នៅ​ក្នុង​សហគម​ន៍​និង ៤​ករណី​ជា​ករណី​ឆ្លង​នាំចូល​។ ចំនួន​នេះ​នាំឱ្យ​មាន​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​​នេះ កើនឡើង​ដល់ ៥៤. ២៥៤​នាក់ ។​

​ភាគច្រើន​បំផុត​ក្នុងចំណោម​អ្នក​ឆ្លង​៩០៣​នាក់ ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​គឺជា​អ្នក​កាន់​ប័ណ្ណ​ការងារ​ដែល​ស្នាក់នៅ​អាគារ​កម្មករ​បរទេស​។​ករណី​ឆ្លង​ច្រើន​បែប​នេះ​បាន​នាំឱ្យ​មាន​ចំណាត់​​ការ​រើ​សម្អាត​អាគារ​ស្នាក់​នៅ​ទាំងនោះ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា “​ភាគច្រើន​គឺ​ពួក​អ្នកស្នាក់នៅ​ក្នុង​អាគារ​អន្តេវាសិកដ្ឋាន​ដែល​ត្រូវ​បាន​ធ្វើតេស្តិ៍​ក្នុង​អំឡុងពេល​ធ្វើ​ចត្តា​ឡី​ស័ក ទោះបីជា​ពួកគេ​មិន​មាន​ចេញ​រោគសញ្ញា ក៏ដោយ​។ ពួកគេ​​ស្ថិតក្នុង​ចំណោម​ក្រុមកម្មករ​ចុងក្រោយ​ដែល​ត្រូវបាន​រើ​បោសសម្អាត​ហើយ​ពួកគេ​មក​ពី​អាគារ​ស្នាក់នៅ​ដែល​មាន​អត្រា​ឆ្លង​វីរុស​ក្នុង​កម្រិត​ខ្ពស់​”​។​

​ក្រសួង​នេះ​បាន​បន្ថែម​ថា​ការ​រើ​សម្អាត​អាគារ​ស្នាក់នៅ​ទាំងអស់នោះ នឹង​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​។​

​បច្ចុប្បន្ន មាន​កម្មករ​ប្រមាណ​ជា​៩.៧០០ នាក់​នៅ​តាម​កន្លែង​ធ្វើ​ចត្តា​ឡីស័​ក​ទាំងនោះ​។​

​គិត​រហូត​មកដល់ពេលនេះ សិង្ហបូរី មាន​អ្នកស្លាប់​សរុប​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​ចំនួន​២៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កម្មករ​ម្នាក់​កំពុងកាន់​មើល​ទូរស័ព្ទ​នៅ​អាគារ​អន្តេវាសិកដ្ឋាន​កម្មករ​មួយកន្លែង នៅ​សិង្ហ​បុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម