លោក មី​គែល អា​តេ​តា មាន​គម្រោង​ផ្ទេរ​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ សម្រាប់​ផែនការ​រុះរើ​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ​

194
ចែករម្លែក

​លោក មី​គែល អា​តេ​តា (Mikel Arteta) អ្នកចាត់ការ​ក្លិប​អា​សេណ​ល (Arsenal) មាន​ផែនការ​ធំ សម្រាប់​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​ឆ្នាំនេះ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​សម្លឹងមើល​លទ្ធភាព​ប្តូរ​ទម្រង់​លេង​ក្រុម​របស់លោក​ទៅជា​ទម្រង់ ៤-៣-៣ នៅមុន​រដូវ​កាល​ក្រោយ​ចូលមក​ដល់​។
​ ​
​ប៉ុន្តែ​ការពង្រឹង​ជម្រើស​តំបន់​បម្រើ​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ដោះស្រាយ ហើយ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ដែល​គេ​ចាត់ទុកថា​មាន​តួនាទី​សំខាន់​នៅក្នុង ប្រព័ន្ធ​លេង​ថ្មី​របស់លោក​។​
​ ​
​ក្រុម​កាំភ្លើង​ធំ Arsenal លេង​ប្រព័ន្ធ​ការពារ​កណ្តា​លបី និង​ការពារ​ស្លាប​ពីរ​នៅ​ប៉ុន្មាន​ប្រកួត ចុងរដូវ​កាល រួមទាំង​ប្រព័ន្ធ​លេង​ឈ្នះ​ក្លិប​ឆេ​ល​ស៊ី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ FA Cup ផងដែរ​។
​ ​
​កីឡាករ ហ្គ្រា​នី​ត សា​កា (Granit Xhaka) និង ឌែ​នី សេ​បាល​ឡូ​ស (Dani Ceballos) ភាគច្រើន លេង​ជា​ដៃគូ ប៉ុន្តែ​ច្បាស់​ណាស់​ថា តំបន់​បម្រើ​គឺជា​តំបន់​ដែល​លោក អា​តេ​តា អន្ទះសា​ចង់ ពង្រឹង​មុនគេ​។​
​ ​
​មានការ​លើកឡើងថា លោក អា​តេ​តា ចង់បាន​កីឡាករ ថូ​ម៉ាស ប៉ា​ទី (Thomas Partey) និង​កីឡាករ កូ​ទី​ញ៉ូ មក​ចូលរួម​ក្រុម​របស់លោក​។​
​ ​
​វី​ល​លៀន ជា​កីឡាករ​របស់​ក្លិប​ឆេ​ល​ស៊ី​ក៏​ស្ថិតក្នុង​ការតាមដានរ​បស់​ក្លិប អា​សេ​សណល​ដែរ នៅ​រដូវ​កាល​ទិញដូរ​នេះ ហើយ​អាច​នឹង​បន្ថែម​ចំណុច​ខ្វះខាត​នៅក្នុង​តំណែង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)

ទីតាំងផ្សាយពាណិជ្ជកម្ម