ឌី​ន ហិន​ដឺ​សិន ទាមទារ​ជម្រើស​ទី​១ បើ​មិន​ដូច្នេះ​ទេ​នឹង​ចាក​ចេញពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័ យូ​ណាយ​ធី​ត

168
ចែករម្លែក

អ្នកចាំទី ឌី​ន ហិន​ដឺ​សិន (Dean Henderson) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័ យូ​ណាយ​ធី​ត (Manchester United )​តាម​ព័ត៌មាន​ថា គ្មាន​បំណង​ធ្វើជា​កីឡាករ​ជម្រើស​ទី​២​នៅ​ពហុ​កីឡដ្ឋាន Old Trafford នោះទេ ដោយ​ប្រា​ប់លោក អូ​ឡេ ហ្គា​ន​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ថា ខ្លួន​ចង់ ធ្វើជា​អ្នកចាំទី​លេខ​១ បើ​មិន​ដូច្នេះ​ទេ​នឹង​ស្វែងរក​ក្លិប​ថ្មី​ហើយ​។​
​ ​
​អ្នកចាំទី​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​វិលត្រឡប់​ទៅលេង​នៅ​ក្លិប​វ័យ​កុមារ​របស់ខ្លួន Sheffield United ពីរ​រដូវ​កាល ហើយ​ក្លិប United បាន​កោះហៅ​កីឡាករ​រូបនេះ​មក​ជំនួស​កីឡាករ ដេវីដ ដឺ ហ្គៀ (David de Gea) ដែល​សាង​កំហុស​ជា​បន្តបន្ទាប់​នោះ​។​
​ ​
​ដឺ ហ្គៀ គឺជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ក្លិប United អស់​រយៈពេល​៩​រដូវ​កាល​ចុងក្រោយ​នេះ ប៉ុន្តែ ហិន​ដឺ​សិន មិន​ចង់​នៅ​ជា​កីឡាករ​បម្រុង​ទេ ហើយ​បាន​ប្រាប់​គ្រូ​ប​ង្វិ​ក សូល​ស្យែ​រ អនុញ្ញាត​ឲ្យ​ខ្លួន​ចាកចេញ ប្រសិនបើ​គ្មាន​ការធានា​ក្នុង​ក្រុម​ជម្រើស​ដំបូង​។​
​ ​
​គេ​ជឿថា ហិន​ដឺ​សិន ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​ក្លិប Chelsea ដែល​កំពុងមាន​វិបត្តិ អ្នកចាំទី បន្ទាប់ពី​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុង​ឈឺក្បាល​នឹង​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) ក្នុងតម្លៃ​៧០​លាន​ផោន​។​
​ ​
​មានការ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ ដឺ ហ្គៀ បន្ទាប់ពី​សាង​កំហុស​នៅពេល​ចាញ់​ក្រុម Chelsea ៣-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កាលពី​ខែធ្នូ កីឡាករ​រូបនេះ​ក៏បាន​សាង កំហុស​ផងដែរ បន្ទាប់ពី​ខកខាន​មិនបាន​រារាំង​គ្រាប់​បាល់ទាត់​ចេញពី​ជ្រុង អំឡុងពេល​ប្រកួត ជាមួយ​ក្រុម Watford ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ឌី​ន ហិន​ដឺ​សិន (Dean Henderson)

ទីតាំងផ្សាយពាណិជ្ជកម្ម