ក្លិប​តូ​តិ​ន​ហេម សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ព្យែ​រ អេ​មី​ល ហូ​ជើ​ក ក្នុងតម្លៃ​១៥​លាន​ផោន​

153
ចែករម្លែក

ក្លិប​តូ​តិ​ន​ហេម​( Tottenham )​សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ព្យែ​រ អេ​មី​ល ហូ​ជើ​ក (Pierre Emile Hojbjerg) ពី​ក្លិប សាវ​ហេម​តុ​ន​(Southampton) នៅ​សប្តាហ៍​នេះ បន្ទាប់ពី​មានការ​ព្រមព្រៀង​ក្នុង​ការចរចា​។​
​ ​
​ខ្សែការពារ ខាយ វ៉ក​ឃ័​រ ភី​ធើ (Kyle Walker Peters) របស់​ក្លិប​ស្ពឺរ​( Spurs) នឹង​ផ្ទេរ​ទៅ​ទិសដៅ ផ្ទុយគ្នា​វិញ ក្នុង​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ក្នុងតម្លៃ​១២​លាន​ផោន បន្ទាប់ពី​ធ្វើបាន​ល្អ ជាមួយ​កិច្ចសន្យា​លេង​ខ្ចី​ជើង​។
​ ​
​ហូ​ជើ​ក កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក បាន​បដិសេធ​ឱកាស​ផ្ទេរ​ទៅ​ក្លិប អេ​វឺ​តុ​ន​(Everton) ខណៈ​កីឡាករ​រូបនេះ​យល់ព្រម​លក្ខខណ្ឌ​ជាមួយ​ក្លឹប​ដែល​ខ្លួន​ពេញចិត្ត​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ចង់ភ្ជាប់​ទំនាក់​ទំនងជា​មួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​ផ្តល់ឱកាស​នៅក្នុង​តំណែង​ការពារ​។ ក្លិប Southampton ចង់បាន ហូ​ជើ​ក ក្នុងតម្លៃ​ប្រហែល ២៥​លាន​ផោន ហើយ​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​លេង​មួយឆ្នាំ​ទៀត​។​
​ ​
​ក្លិប Southampton បាន​ច្រានចោល​សំណើ​ផ្ទេរ​១៤​លាន​ផោន ហើយ​សង្ឃឹមថា​ជំរុញ​តម្លៃ ឡើង​ខ្ពស់ជាង​នេះ ចំពេល​មានការ​ចាប់អារម្មណ៍រ​បស់​ក្លិប Everton ទើប ហូ​ជើ​ក បញ្ជាក់​ច្បាស់ ថា ខ្លួន​ចង់​ផ្ទេរ​ទៅ​ក្លឹប​ណា​។​
​ ​
​ហូ​ជើ​ក នៅ​ជាមួយ​ក្លិប Southampton ចាប់តាំងពី​ផ្ទេរ​មក​ចូលរួម​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ បន្ទាប់ពី​ផ្ទេរ​មកពី​ក្លិប Bayern Munich ។​
​ ​
​កីឡាករ​រូបនេះ​បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​ក្រុម Southampton និង​បាន​ជួយ​ក្រុម​ឆ្លង​ផុត តំបន់​កាត់​ចេញពី​ក្របខ័ណ្ឌ​កំពូល​ព្រី​មី​ញ៉េ​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ព្យែ​រ អេ​មី​ល ហូ​ជើ​ក (Pierre Emile Hojbjerg)

ទីតាំងផ្សាយពាណិជ្ជកម្ម