​ចិន​រិះគន់​​ការអះអាង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​អំ​ពី​ការ បរាជ័យ​នៃ​ការទាក់ទង​ជាមួយ​ចិន​

271
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ លោក វ៉ាង យី (Wang Yi) កាលពី​ថ្ងៃ​ពុធ​ទី​៥​សីហា ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះការអះអាង​របស់​រដ្ឋ​មន្ត្រី​បរទេស​អាម៉េរិក​លោក ម៉ៃ ផ​មផេវ​ដែល​ថា​គោល​នយោបាយ​​នៃ​ការទាក់ទង​ជាមួយ​ចិន​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​រដ្ឋបាល​អាម៉េរិក​មុនៗ​ជា​បន្តបន្ទាប់​មក​នោះ បាន​បរាជ័យ​។​

​លោក វ៉ាង យី បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ស៊ីន​ហួរ​ថា​ការអះអាង​នេះ គឺ​គ្រាន់តែ​ជា​របៀប​និយាយ​បែប​ថ្មី​នៃ​ចិត្តគំនិត​សង្គ្រាមត្រជាក់​ប៉ុណ្ណោះ​។​

​លោក វ៉ាង យី បាន​និយាយថា ការអះអាង​នេះ​គឺជា​ការ​បិទ​ភ្នែក​មើលមិនឃើញ​ចំពោះ​អ្វី​ដែល​សម្រេចបាន​នៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាម៉េរិក​អស់​រយៈ​ច្រើន​ទស្សវត្សរ៍​កន្លងមក​និង​បង្ហាញ​ការមិនយល់​​ដឹង​ទូលំទូលាយ​នៃ​វឌ្ឍនភាព​ជា​ប្រវត្តិសាស្ត្រ​និង​កង្វះ​ការគោរព​ដល់​ប្រជាជន​ចិន​និង​អាម៉េរិក​។​

​លោក​បាន​និយាយថា នេះ​ជា​វីរុស​នយោបាយ​ដែល​ត្រូវ​បាន​ចោទសួរ​និង​ស្តីបន្ទោស​ដោយ​ប្រជាជន​នៅ​សហរដ្ឋ​អាម៉េរិក​និង​សហគមន៍​អន្តរជាតិ​។​

​ដោយ​សុំ​ឲ្យ​ប្រទេស​ទាំង​២​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​និង​ស្វែងរក​មូលដ្ឋាន​រួមគ្នា ហើយ​ដាក់​ការខ្វែងគំនិត​នៅ​ដោយឡែក​នោះ លោក​បន្ថែមថា រយៈពេល​ជាង​៤​ទស្សវត្សរ៍​កន្លង​ទៅ​នេះ​ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ចិន​និង​សហរដ្ឋ​អាម៉េរិក​បាន​ចាប់ដៃ​គ្នា​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដ៏​ធំ​ល្វឹងល្វើយ​។ ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ​និង​ច្រើន​ជាង​នេះ​ ចាប់​តាំង​​ពី​ប្រទេស​ទាំង​២​បាន​ឈាន​ដល់​ទំនាក់ទំនង​ការទូត​នោះ ប្រជាជន​ចិន​និង​អាម៉េរិក​ជា​ច្រើន​ជំនាន់​បាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​ជំរុញ​លើកស្ទួយ​ទំនាក់ទំនង​ចិន -​អាម៉េរិក​។

​លោក វ៉ាង យី បាន​បន្ថែមទៀតថា ​ជា​លទ្ធផល​នោះ​ចំណង​ទាក់ទង​ទ្វេភាគី​បាន​ក្លាយជា​ទំនាក់ទំនង​មួយ​ដែល​មិន​អាច​បំបែក​បាន​និង​ជ្រាលជ្រៅ​បំផុត​នៅលើ​ពិភពលោក​ ដោយ​ផ្តល់​កិច្ច​សហ​ប្រតិ​​បត្តិការ​ទូលំទូលាយ​និង​ផលប្រយោជន៍​រួម​។ «​គ្មាន​នរណា​ម្នាក់​អាច​បដិសេធ​ការពិត​ទាំង​នេះ​បានឡើយ​។​នរណា​ដែល​ប៉ុនប៉ង​បំផ្លាញ​ដំណើរការ​នេះ ចុងបញ្ចប់​នឹង​បរាជ័យ​»៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​លោក វ៉ាង យី ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ស៊ីន​ហួរ​អំពី​ចំណងទាក់ទង​ចិន​-​អាម៉េរិក នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​០៥ ខែ​សីហា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម