ក្លិប​ឆេ​ល​ស៊ី ត្រៀម​ជម្រុះ​កីឡាករ​១០​រូបនេះ​នៅ​រដូវ​កាល​ទិញដូរ​ខាងមុខនេះ

159
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​( Chelsea) ត្រៀម​ជម្រុះ​ចោល​កីឡាករ​១០​រូប ខណៈ​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) រុះរើ​ក្រុម​របស់លោក​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
​ក្រុម Chelsea រកបាន​កៅអី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​ឈា​លដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ FA Cup អំឡុងពេល​ដឹកនាំ​ក្រុម​តោ​ខៀវ​នៅ​រដូវ​កាល​ដំបូង​។​
​ ​
​ទោះបីជា​យ៉ាងណា មានការ​អះអាងថា លោក ឡាំ​ផាត នឹងធ្វើ​ការរុះរើ​ក្លិប​របស់លោក អំឡុង​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​ឆ្នាំនេះ​។​
​ ​
​ក្លិប Chelsea ត្រៀម​លក់​ខ្សែការពារ​បួនរូប​ក្នុងការ​ប្រឹងប្រែង​កែលម្អ​ប្រព័ន្ធ​ការពារ​ដែល​របូត​៥៤ គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៨​ប្រកួត​គឺ​ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​១០​។​

​ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) អែន​ឌ្រៀ​ស គ្រី​ស្តេ​ន​សិន (Andreas Christensen) អេ​មឺ​សិន ប៉ាល​មៀ​រី (Emerson Palmieri) និង ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) សុទ្ធតែ​អាច​ទិញ បាន​។​
​ ​
​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) បានបង្ហាញ​មុខ​២៨​លើក​សម្រាប់​ក្រុម​តោ ខៀវ​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​អាច​នឹង​រក​ច្រកចេញ​ផងដែរ ខណៈពេល​លោក ឡាំ​ផាត ពិបាក​នឹង​ស្វែងរក​រ៉ូ​ល​ល្អ​សម្រាប់ កាន​តេ​។​
​ ​
​ក្លិប Chelsea បាន​ចំណាយ​ជាង​៩០​លាន​ផោន​រួចហើយ​លើ​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) និង ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) ស្របពេល​ខ្សែការពារ បេន ឈី​វែ​ល (Ben Chilwell) របស់​ក្លឹប Spurs ក៏​ស្ថិតក្នុង​បញ្ជី​បេក្ខភាព​សម្រាំង​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)

ទីតាំងផ្សាយពាណិជ្ជកម្ម