កង្កែប​, កង្កែបកូប​, កង្កែបប្រុយ​, កង្កែបអាចម៍គោ​, កងកេង​

212
ចែករម្លែក

​ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កង្កែប (​នាមសព្ទ​) ឈ្មោះ​សត្វ​ទឹក​មួយ​ប្រភេទ មាន​ជើង ៤ ចេះ​ហែល​ទឹក​, មុជទឹក​, លោត​លើ គោក​ក៏បាន ច្រើន​នៅ​អាស្រ័យ​នឹង​ទី​ក្បែរ​មាត់ទឹក ឬ​នឹង​រន្ធ​ដី​ក៏​នៅបាន ។ កង្កែប​បោប សាច់​កង្កែប​ដែល​គេ​ធ្វើជា​ម្ហូប​ហៅថា បោប ។​

កង្កែបកូប (​នាមសព្ទ​) កង្កែប​ដែលមាន​រូប​ធំ យំ​ឮសូរ​កូបៗ ។​

កង្កែបប្រុយ (​នាមសព្ទ​) ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌតូច​ដងខ្លួន​វែង ជើងវែង ៗ​, អ្នកស្រុក​ខ្លះ​ហៅ កូនស្ងើន ។​

កង្កែបអាចម៍គោ (—​អាច់​—) នាមសព្ទ ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌតូច​ប៉ុនគ្នា​នឹង​កង្កែប ប្រុយ​ដែរ ប៉ុន្តែ​ដងខ្លួន​ខ្លី ជើង​ក៏​ខ្លី ៗ ដែរ សម្បុរ​ស្ទើរ​លឿង នៅតែ​ក្នុង​កំពាយ​អាចម៍គោ​លើគោក​កង្កែបអាចម៍គោ​ហ៊ាន​លោត​ខាំ​ពស់វែក មានន័យថា​រាស្ត្រ​តូចតាច​ហ៊ាន​ប្រណាំងប្រជែង ជាមួយនឹង​មន្ត្រី​មាន​ស័ក្តិធំ

កងកេង (​នាមសព្ទ​) ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន​គល់​ចំពុះ មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើតាម​ធម្មតា​ច្រើន​នៅ តែ​ក្នុង​ព្រៃធំ មាន​ផ្លែឈើ​ជា​អាហារ កេងកង​

​កេងកង (​នាមសព្ទ​) ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន ។​

​នាមសព្ទ ឈ្មោះ​ពស់​មួយ​ប្រភេទ មាន​ក្នុង​រឿងព្រេង​ខ្មែរ​ថា ជា​បា​ពស់​ឯទៀត​ទាំងអស់ ។​នាមសព្ទ ( ម​. ព​. កងកេង ) ៕

ទីតាំងផ្សាយពាណិជ្ជកម្ម