ប្រជាពលរដ្ឋក្រុងបាត់ដំបងនឹង​មានវ៉ាយហ្វាយប្រើដោយឥតគិតថ្លៃរយ:ពេល២ឆ្នាំនៅតាមសួន ច្បារ​​៥កន្លែង

309
ចែករម្លែក

ដោយ៖គ្រញូង
បាត់ដំបង៖អាជ្ញាធរក្រុងបាត់ដំបងបានអនុញ្ញាតឲ្យក្រុមហ៊ុនទូរស័ព្ទចល័តមួយលើកបង្គោលវ៉ាយហ្វាយឥតគិតថ្លៃចំនួន៥កន្លែងនៅប្របមាត់ស្ទឹងសង្កែ ចាប់ពីគល់ស្ពានថ្មថ្មី រហូតដល់សួនសម្តេចក្រឡាហោមស ខេង សម្រាប់ឲ្យអ្នកហាត់ប្រាណ អ្នកដើរកម្សាន្ត និងមន្ត្រីរាជការប្រើប្រាស់ដោយឥតគិតថ្លៃរយ:ពេល២ឆ្នាំ។

លោកសេក ចាន់បុត្រ ប្រធានមន្ទីរប្រៃសណីយ៍និងគមនាគមន៍បានឲ្យដឹងថា គម្រោង ដាក់វ៉ាយហ្វាយឥតគិតថ្លៃនេះ គឺមានទីតាំងនៅតាមសួនច្បារធំៗចំនួន៥ ដូចជាសួន បាញ់ទឹក សួននាគសន្តិភាព សួនផ្សាររាត្រីផ្សារណាត់ សួនព្រែកមហាទេព និងសួន សម្តេចស ខេង។

លោកសុង សឺន ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនក្រុងបាត់ដំបងបាន​ឲ្យ​​ដឹងថា គម្រោងនេះក្រុមហ៊ុនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរខេត្ត រយៈពេល២ឆ្នាំហើយទើបតែដាក់ជើងទម្រនិងដាក់សូឡានឹងអាចដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ។ការដាក់វ៉ាយហ្វាយនេះ គឺមានគោល​បំណងឲ្យអ្នកប្រើប្រាស់អាច​ប្រើអ៊ិនធឺណិត​ឥតគិតថ្លៃនិងដើម្បីបំភ្លឺតាមដងផ្លូវ ព្រមទាំងលំអសោភ័ណភាពក្រុង​ទន្ទឹមនឹងអាចដាក់​សារអប់រំដល់ប្រជាពលរដ្ឋផងបើអាជ្ញាក្រុងត្រូវការ។

តាមគម្រោងការបំពាក់ឧបករណ៍គ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ តែបច្ចុប្បន្នស្ថិតក្នុងការសិក្សាការថាតើការប្រើប្រាស់ភ្លើងអគ្គសនីឬប្រើសូឡា។

លោកកាន ប៊ុនថុល ប្រធានការិយាល័យទំនាក់ទំនងសាធារណ:និងសហការ​អន្តរ​ជាតិ​​បានបញ្ជាក់ថា គម្រោងដាក់ឧបករណ៍របស់ក្រសួងប្រែសណីយ៍និងគមនាគមន៍នៅក្នុង​ខេត្តបាត់ដំបង គឺជាចំណែកមួយរបស់ទីក្រុងឆ្លាតដែរ ដែលត្រូវរៀបចំដាក់សាកល្បង​ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប៕R/hA

ទីតាំងផ្សាយពាណិជ្ជកម្ម