គន្លឹះ​ប្រើប្រាស់​ម្សៅ Baking soda កម្ចាត់​អង្គែ​

124
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ម្សៅ Baking soda មាន​ប្រសិទ្ធភាព​ដោះ ស្រាយ បញ្ហា​អង្គែ​បាន​យ៉ាង​ឆាប់រហ័ស​។ ប្រើប្រាស់​បែបណា​ទៅ​?

១. ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ម្សៅ Baking soda
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ចំនួន ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកខ្មេះ ផ្លែ​ប៉ោម​ចំនួន ២ ទៅ ៣ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែកក្បាល​ដោយ ម៉ាស្សា​ថ្នមៗ​សម្រាប់​រយៈពេល ២ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យ បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​

២. ម្សៅ Baking soda និង​ទឹក​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ចំនួន ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​កូរ​ឱ្យ​សព្វ សឹម​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី និង​ទុក ចោល​សម្រាប់​រយៈពេល ៥ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​សាប៊ូកក់សក់​កម្រិត​ស្រាល​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​រាល់ពេល​ងូតទឹក​។​

៣. ក្រូចឆ្មារ​និង​ម្សៅ Baking soda
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ២ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ Baking soda ១ និង​កន្លះ​ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​អាចអនុវត្ត រូបមន្ត​នេះ​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​

៤. ខ្ញី​និង​ម្សៅ Baking soda
​លាយ​ម្សៅ Baking soda ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ខ្ញី​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែកក្បាល​និង​ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម