ផ្លែឈើ​អ្វីខ្លះ​មាន​ឥទ្ធិពល​បន្សាប​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​?

214
ចែករម្លែក

ចង់​សម្អាត​ក្នុង​រាងកាយ​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​?

១. ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុក សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ កម្ចាត់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើឱ្យ​មុខងារ​ពោះវៀន កាន់តែ​ប្រសើរឡើង​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ចាំបាច់ សម្រាប់​ការ​ស្រក​ទម្ងន់​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​ផងដែរ​។​

២. ស្ត្រ​បឺ​រី​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​កម្ចាត់​រាល់​ជាតិពុល​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ឱ្យបាន ១ ពែង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​

៣. ផ្លែ​ទទឹម​
​ផ្លែឈើ​នេះ​មាន​ប្រសិទ្ធភាព​បង្កើន​បរិមាណ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​ហើយ​កម្ចាត់ នូវ​រាល់​ជាតិពុល​គ្រោះថ្នាក់​។ ការទទួល​ទាន​ផ្លែ​ទទឹម​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ គួរឱ្យកត់សម្គាល់​។​

៤. ក្រូចឆ្មារ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​និង​លក្ខណៈសម្បត្តិ​អាច​រក្សា​តុល្យភាព​អាល់​កា​ឡាំង​អាស៊ីដ នៃ​រាងកាយ​ដែល​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ជាតិពុល​។​

៥. ផ្លែ​ម្នាស់​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉​ង់​កា​ណែ​ស​និង​វីតាមីន C ដែល​ជួយ​សម្អាត​ពេញ​ក្នុង​រាងកាយ​។ លើស ពីនេះ​ទៅទៀត​ម្នា​ស់មាន​ផ្ទុក​សារធាតុ Bromelain ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ថែមទាំង​ដើរតួ​ជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​កាត់បន្ថយ​ការ​រលាក ក្នុង​រាងកាយ​ទៀតផង​។​

៦. ផ្លែ​ល្ហុង​
​ផ្លែឈើ​នេះ​ជួយ​សម្រួល​ដល់​ប្រសិទ្ធភាព​នៃ​ការរំលាយ​អាហារ​ល្អ​សម្រាប់​ការសម្អាត​ក្នុង​រាងកាយ​។ ផ្លែ​ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​ជួយ​បង្កើន​កម្រិត​នៃ​ថាមពល​។​

៧. ផ្លែ​ឪឡឹក​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​ដែល​ជួយ​កម្ចាត់​រាល់​ជាតិពុល ពី​ក្នុង​រាងកាយ​។​

៨. ដូង​
​ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់ ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​ក្រួស​ក្នុង តម្រងនោម​បាន​ផងដែរ​។​

៩. ផ្លែ​បឺ​រ​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ ជាប្រចាំ​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម