គ្លីក ជាក្រុមហ៊ុន Startup មួយក្នុង វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅ កម្ពុជាកៀរគរមូលធនទឹកប្រាក់ ជិត៤លានដុល្លាអាមេរិកពីវិនិ់យោ គិននិងដៃគូជុំវិញពិភពលោក

824
ចែករម្លែក

ដោយ៖សុផល/ភ្នំពេញ៖គ្លីកជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech Startup)ដែលធ្វើប្រតិបត្តិការក្នុងទីក្រុងភ្នំពេញត្រូវបានជាប់ក្នុងបញ្ជី FINTECH100 Global List & Top 50 Emerging FinTech Innovators to Watch ដែលបង្កើតឡើងដោយ KPMG និង H2 Ventures  ហើយបានកៀរគរ​មូល​និធិ បានចំនួន ៣.៧លានដុល្លាអាម៉េរិកក្នុងគម្រោងទីមួយ។នេះជាការគៀងគរ​ហិរញ្ញ​វត្ថុធំបំផុតមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍ក្នុងវិស័យទូទាត់ចល័តកម្មវិធីអ្នកគាំ្រទ្រស្មោះត្រង់ (loyalty programs) ទិន្នន័យនិមិ្មត ពាណិជ្ជកម្មឆ្លាតវៃនិងសេវាកម្មទិន្នន័យលើ cloud។

ការគៀងគងហិរញ្ញវត្ថុនេះត្រូវបានដឹកនាំឡើងដោយ OpenwayនិងPoems Pte.,Ltd​ដែលជាផ្នែកមួយនៃការវិនិយោគហិរញ្ញវត្ថុឌីជីថលរបស់ Phillip Capital និងជា​គ្រឹះ​ស្ថានហិរញ្ញវត្ថុកាន់កាប់ដោយឯកជនធំបំផុតក្នុងប្រទេសសិង្ហបុរិដែលគ្រប់គ្រងការវិនិយោគទំហំ​ប្រមាណ៣៥ពាន់លានដុល្លាអាមេរិច។ការផ្តល់ហិរញ្ញប្បទាន​លើកនេះរួម​បញ្ចូល​ទាំងប្រាក់២លានដុល្លាអាមេរិក ផ្តើមចេញពីការប្តេជ្ញាចិត្តជួយដែលបាន​ប្រកាស​ជាផ្លូវការកាលពីចុងឆ្នាំ២០១៨ដែលបានជំរុញឱ្យគ្លីកពង្រីកក្រុមការងារបម្រើសេវាអតិថិជនរបស់ខ្លួននិងឈាន​ទៅដល់ការបើកជាផ្លូវការក្នុងប្រទេសកម្ពុជា​នៅបំណាច់ឆ្នាំ ២០​២០។

វិវត្តន៍ភាពរបស់គ្លីកជាសក្ខីភាពយ៉ាងច្បាស់ស្តែងចេញពីការគាំទ្រដែលមិនអាចកា​ត់​​ថ្លៃ​បានរបស់ធនាគារជាតិនៃកម្ពុជាក្នុងការគាំទ្រដល់វិស័យហិរញ្ញវត្ថុឌីជីថល(Fin​Tech)​។ តាម​រយៈការគាំទ្រយ៉ាងសកម្មដល់ទំនើបកម្មនៃការទូទាត់សាច់ប្រាក់ឌីជីថលធនា​គារ​ជាតិនៃកម្ពុជាជាអ្នកនាំមុខក្នុងការច្នៃប្រឌិតនៃការទូទាត់ប្រាក់ដោយបានអភិឌ្ឍន៍នូវកម្មវិធីរូបិយ៍​វត្ថុឌីជីថលរបស់ខ្លួនដែលមានឈ្មោះថាបាគង(Bakong)ដែលគ្លីកគ្រោង​នឹងរួម​បញ្ចូលជាមួ​យ​ផងដែរក្នុងពេលឆាប់ៗនេះ។

គ្លីក ត្រូវបានបង្កើតនៅឆ្នាំ ២០១៦ ដែលជាមធ្យោបាយទូទាត់រួមមួយអាចឱ្យ អតិជន​ធ្វើ​ការ​ទូទាត់តាមកាត កាបូបឌីជីថលនិងគណនីធនាគារបាន ហើយអនុញ្ញាតឱ្យ​អាជីវករ​ទទួលប្រាក់តាមរយៈកម្មវិធី mPOS និង SoftPOS ឯករាជ្យដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់សិទ្ធិក្នុងការទូទាត់គ្មានទំនាក់ទំនង contactless (tap to pay) ។ គ្លីកមាន​គោលបំណងផ្តល់ជូននូវបទពិសោធន៍នៃការទូទាត់ប្រកបដោយសុវត្ថិភាព ងាយស្រួល សាម​ញ្ញ និង ការទទួលផលប្រយោជន៍ខ្ពស់ពីការទូទាត់។ ក្រុមហ៊ុនបាននឹងកំពុង​អភិ​វឌ្ឍទម្រង់​បច្ចេកវិទ្យាមួយដែលមានភាពងាយស្រួលក្នុង​ការប្រើប្រាស់ផ្តោត​សំខាន់​លើការកសាងទំនុកចិត្តអតិថិជនលើអាជីកម្មនិងជួយអាជីវករបង្កើនប្រាក់ចំណេញ។គ្លីកបានបង្កើតដំណោះស្រាយ eKYC របស់ខ្លួនដែលអាចទទួលពត័មានពីអតិថិជន និង អាជីវកម្មក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្របនឹងការគោរពតាម​គោលការណ៍ស្តង់ដារសុវត្ថិភាពទិន្នន័យ និងបទប្បញ្ញត្តិធនាគារខ្ពស់បំផុត។ អាជីវករ​អាចទទួលបានការវិភាគ ទិន្នន័យមិនបញ្ចេឈ្មោះ ខណៈពេលដែលអតិថិជន​ទទួល​បាន​អត្ថប្រយោជន៍ក្នុងទំរង់ជាការលើកទឹកចិត្តជាសាច់ប្រាក់ ដែលជម្រុញឲ្យ​ពួកគេធ្វើ​ការទិញបន្ថែមទៀត។ដៃគូររបស់ពួកគេ រួមមានអ្នកលក់រាយដែលបានបង្កើត​នៅ​កម្ពុជា​​ដូចជាឱសថស្ថាននាំមុខគេ uCARE  ហាងទំនិញទំនើបKiwimartនិងក្រុមហ៊ុន​យក្យ​ជីបម៉ុងរីថែល(Chip Mong Retail)។ក្រុមហ៊ុនក៏នឹងរៀបចំដំណើរការប្រើប្រាស់ទូទាំង​ប្រទេសនៅដំណាច់ឆ្នាំនេះដោយដាក់អាជីវកម្មចំនួ​ន​ ២៥០០កន្លែង និងគ្រឹះស្ថាន​ហិរញ្ញ​វត្ថុចំនួន ៥ ឲ្យប្រើប្រាស់កម្មវិធីសាកល្បង ហើយអាចទាក់ទងអាជីវកម្មជាង ៥៦០០០ កន្លែងតាមរយះដៃគូរអាជីវកម្ម។

ការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន MYPINPAD ដែលជាក្រុមហ៊ុនដំបូង​គេ​បង្អស់ និងបច្ចុបន្បជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោក​ដែលទទួលបាន​វិញ្ញាបន​ប័ត្រស្តង់ដាឧស្សាហកម្មទូទាត់ជាកាត (PCI) នៃក្រុមប្រឹក្សាស្តងដាសុវត្តិភាព(SSC)  សម្រាប់កម្មវិធីរបស់ខ្លួនដែលជាកម្មវិធីមានតែការទូទាត់គ្មានការ​ទាក់ទងនៅលើ​ដំណោះ​ស្រាយក្រៅប្រព័ន្ធពាណិជ្ជកម្ម(CPoC)។គ្លីកនឹងក្លាយជាកម្លាំងចលករ សម្រាប់​ជំរុញ​ការទូទាត់ប្រាក់ឌីជីថលដែលប្រែក្លាយអាជីវកម្មខ្នាតតូចទៅជាខ្នាតធំដោយ​ទទួល​យកបាននូវការទូទាត់ប្រាក់ឌីជីថលតាមរយៈការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ។គ្លីក​នឹង​ក្លាយជាក្រុមហ៊ុនទូទាត់ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផ្តល់ជូន​នៅ​ដំណោះស្រាយ​ដ៏ទំនើបនេះ។

លោក Morten Hofstad ប្រធានប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន MYPINPAD បាន​មាន​​ប្រសាសន៍ថា“យើងគាំទ្រគ្លីក ក្នុងការផ្តល់ដំណោះស្រាយយ៉ាងរហ័សដល់អាជីវករ ក្នុងការប្រើប្រាស់eKYC ដើម្បីកាត់បន្ថយឧបសគ្គនិងជំរុញបរិយាបន្នហិរញ្ញវត្ថុ​សម្រាប់​មីក្រូសហគ្រាស,សហគ្រាសធុនតូចនិងមធ្យម(MSMEs)។គោលបំណងរបស់ MYPINPAD គឺដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍អ្នកប្រើ​ប្រាស់​​ និងពង្រីកទីផ្សារថ្មីសម្រាប់ការប្រើប្រាស់កាត “។

លោក Matthew Tippetts  នាយកប្រតិបត្តិនិងជាសហស្ថាបនិករបស់ គ្លិកបានមាន​ប្រសាសថា “បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការជម្រុញនិងកំណត់យុទ្ធសាស្រ្ត​គ្រឹះក្នុង​តំបន់ទីផ្សារយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពន្លឿនការលូតលាស់រហូត​សម្រេ​ច​បានគម្រោងវិនិយោគលើកដំបូងរបស់យើង។ គោលដៅរបស់យើងនៅទីនេះគឺផ្តល់​ជូនម្ចាស់​អាជីវកម្មនិងអតិថិជននូវតម្រូវការចាំបាច់ និងជម្រើសការទូទាត់ប្រាក់បែប​ឌីជី​ថលជំនួសអោយសាច់ប្រាក់សុទ្ធ”។

 លោក Matthew បានបន្ថែមថា “ ស្ថិតនៅក្នុងអស្ថេរភាព ដែលបណ្តាលមកពីការរីក​ដាល​ដាលជម្ងឺឆ្លងជាសកលគ្លីកកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដោយផ្តោតលើ​ការទូ​ទា​ត់​​ដែលមិនប្រើសាច់ប្រាក់សុទ្ធនិងឧបករណ៍ទិន្នន័យដែលផ្តល់អត្ថប្រយោ​ជន៍ជាច្រើន​ជូនដល់ម្ចាស់អាជីវកម្មនិងអតិថិជន។ការបញ្ចប់គម្រោងគៀងគង​វិនិយោគិន​ដំបូងរបស់​យើងជាសក្ខីភាព បង្ហាញថាវិនិយោគិននៅតែបន្តគាំទ្រគម្រោងនាពេលអនាគត ដែល​នឹងកើតឡើង នៅក្រោយជំងឺកូវីដ១៩។ ក្នុងនោះផងដែរ វាក៏បានបង្ហាញថា វិនិយោគិន​មើលឃើញពីឱកាសទាក់ទាញការវិនិយោគនៅកម្ពុជាជាពិសេសក្នុងអាជីវកម្ម​ចាប់​ផ្តើម ជាមួយនឹងសក្តានុពលដ៏រឹងមាំនៅក្នុងតំបន់”។

ការរីកចម្រើនរបស់គ្លិក ត្រូវរួមចំនែកដោយលោក Patrice Vignes នាយកប្រតិបត្តិ​គ្រប់​គ្រងរបស់យើង ដែលលោកនឹងចូលរួមក្រុមប្រឹក្សាភិបាលរបស់យើងផងដែរ។ ជំនាញនិងបទពិសោធន៍របស់លោកPatrice ដូចជាចុងក្រោយបំផុតលោក​ជា​នាយ​ក​គ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយរបស់កម្ពុជាដែលមានឈ្មោះថា អម្រឹត និងជាអតីតនាយកគ្រប់គ្រងហិរញ្ញវត្ថុរបស់​សាជីវកម្មពហុជាតិ​ធំ​ៗ(MNCs)មួយចំនួន។ លោកនឹងផ្លាស់ប្តូរប្រតិបត្តិការរបស់គ្លិកដោយបង្កើនប្រសិទ្ធិភាព និងផ្តោតដល់ការរីកចម្រើនដ៏រឹងមាំនិងឆាប់រហ័ស។ លោក Patrice បានមាន​ប្រសាស​ន៍ថា “ គ្លិកបានបង្កើតនៅក្រមខណ្ឌបច្ចេកវិទ្យាឈានមុខគេពោរពេញដោយច្នៃប្រឌិត ដោយរួមបញ្ចូលនូវសក្តានុពល និងការជម្រុញបរិយាបន្នហិរញ្ញវត្ថុទូទាំងអាស៊ី ដោយ​ជំរុញឱ្យ​មានការចូលរួមនិងជំរុញ​សេវាកម្មរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុ ស្របពេល​នឹង​ជួយអាជីវករអោយបម្រើអតិថិជនរបស់ពួកគេអោយកាន់តែប្រសើរឡើង។ ការចូល​រួមជាមួយក្រុមការងារ និងការរួមចំណែកដល់ភាពជោគជ័យរបស់​ក្រុមហ៊ុន​តាម​បេស​កម្មដែលបានកំណត់ ជាកិត្តិយសមួយ ហើយជាឱកាសមួយ ក្នុងការបង្កើតប្រព័ន្ធ​ឌីជីថល​ដ៏អស្ចារ្យសំរាប់អតិថិជន និងដៃគូររបស់គ្លិក។ 

សមាជិកថ្មីមួយទៀតដ៏គួរអោយកត់សំគាល់ គឺលោក Olivier Mermet ដែលជា​នាយក​ប្រតិបត្តិគ្រប់គ្រងផ្នែករចនានិងយុទ្ធសាស្ត្ររបស់ គ្លីក ។ លោក Olivier គឺ​ជា​អ្នកជំនាញយុទ្ធសាស្រ្តលើម៉ាកយីហោនិង បទពិសោធន៍អតិថិជន ដែលមានបទ​ពិសោធ​ន៍ជានាយករចនាម៉ូដនៅ Procter & Gamble និងជានាយករងផ្នែករចនាម៉ូដ ទីផ្សារលក់រាយ និងបទពិសោធន៍អតិថិជននៅEstée Lauder ។ ភាពខ្លាំងនៃបទ​ពិសោធន៍របស់គាត់ ដែលរួមមាន ការពង្រីកម៉ាក សេវាកម្ម និងផលិតផលផ្តោតលើ​អតិថិជនគឺជាទ្រព្យសម្បត្តិរបស់គ្លិក។

លោក Denver Gibson ដែលជាអតីតអនុនាយកគ្រប់គ្រងផ្នែកបច្ចេកទេសរបស់គ្លីក ក៏ត្រូវបានតំឡើងឋានៈជានាយកគ្រប់គ្រងផ្នែកបច្ចេកទេស​ផងដែរ។ជាមួយនឹង​បទ​ពិសោ​ធន៍ជាង៣០ឆ្នាំក្នុងនាមជាអ្នកដឹកនាំផ្នែកបច្ចេកទេសនិងប្រតិបត្ដិការ ចំណេះ​ដឹងនិងជំនាញ លោក Denver បានបន្ថែមគុណតម្លៃដល់ក្រុមហ៊ុន។ លោកDenver បាន​​មានប្រសាសន៍ថា “ខ្ញុំពិតជារីករាយនឹងតំណែងថ្មីនេះ ហើយខ្ញុំនឹង​បង្កើត​ផលិត​ផលក៏ដូចជា សេវាកម្មរបស់គ្លីកអោយកាន់តែច្រើនឡើង” ។អតីតនាយក​គ្រប់គ្រង​បច្ចេកទេស Darren Jensen បន្តធ្វើការជាមួយ គ្លិកក្នុងនាមជាទីប្រឹក្សាផ្នែក បច្ចេក​ទេស និង Blockchain ដើម្បីពន្លឿនការអភិវឌ្ឍន៍របស់គ្លិកក្នុងវិស័យទាំងនេះ។ ក្នុង​នោះផងដែរ គ្លិកក៏មានសេចក្តីរីករាយក្នុងការប្រកាសពីការចូលរួមរបស់លោក Matthew Maddocks ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកឯករាជ្យ ដឹកនាំគណៈកម្មាការហានិភ័យនិងអនុលោម។ លោកមានបទពិសោធន៍​ជាង២៥ឆ្នាំ​ក្នុងវិស័យធនាគារ  ហិរញ្ញវត្ថុ ហានិភ័យនិងអនុលោម បូករួមនិងបទ​ពិសោធន៍​ការងារ​រយពេល១៤ឆ្នាំនៅក្នុងតំបន់អាស៊ី ជាមួយធនាគារធំៗដូចជា  ANZ Bank, ABN AMRO និង ING Barings។

ក្នុងចំណោមនិយោជិតថ្មីរបស់យើង ក៏រួមមានក្រុមស្រ្តីវ័យក្មេងជំនាញ ដែលនឹងជួយ​ត្រួស​ត្រាយអនាគតរបស់ គ្លីក។ Rhiannon Sheridan នាយកផ្នែកប្រតិ​បតិ្តការ​និង​ហានិភ័យ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ គ្លីក ក្នុងការបង្កើននូវ​សមភាព​ការងារថា “ជាទូទៅ ស្រ្តីមិនត្រូវបានផ្តល់តំលៃច្រើនក្នុងវិស័យបច្ចេកវិទ្យាទេ ហើយ​យើងចង់ផ្លាស់ប្តូរផ្នត់គំនិតបែបនេះនៅ គ្លីក។”ដោយយោង ថាបុគ្គលិក១ភាគ៣​នៅ​ក្រុមហ៊ុនគ្លីកជាស្រ្តី យើងកំពុងដើរលើវិថីត្រឹមត្រូវ ក្នុងការលុបបំបាត់រនាំង​សំរាប់ស្ត្រី​ក្នុង​វិស័យបច្ចេកវិទ្យា។PH

ទីតាំងផ្សាយពាណិជ្ជកម្ម