ជំនួយ​អន្តរជាតិ​មក​ដល់​បន្តបន្ទាប់​ក្រោយ​ការផ្ទុះ​ឃ្លាំង​គីមី​សម្លាប់​មនុស្ស​១១៣​នាក់​និង​នាំអោយ​៣​សែន​នាក់​បាត់បង់​ទីជម្រក​

229
ចែករម្លែក

​ប្រទេស​ជាច្រើន​បាន​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ មន្ទីរពេទ្យ​ចល័ត​និង​អ្នកជំនាញ​ជួយសង្គ្រោះ រួម​ទាំង​ឆ្កែ​ហិតក្លិន​ទៅកាន់​ប្រទេស​លី​បង់​ចាប់ពី​ថ្ងៃ​ពុធ​ទី​០៥​សីហា នៅពេល​ពិភពលោក​បាន​ប្រតិកម្ម​យ៉ាង​​រហ័ស​ចំពោះ​ការផ្ទុះ​ដ៏​ខ្លាំង​នៅ​ក្រុង​បៃរូត​(​បេ​រូត​) ដែល​បណ្តាលអោយ​ស្លាប់​ម​នុស្ស​ជាង​មួយ​នាក់​និង​រាប់ពាន់​នាក់​រងរបួស​។​

​ការផ្ទុះ​នៅ​កំពង់ផែ​របស់​ទីក្រុង​បង្ក​ការខូចខាត​ធំធេង​រហូត​បណ្តាលអោយ​មនុស្ស​ប្រមាណ​៣០០.០០០​នាក់​បាត់បង់​ទីជម្រក ១១៣​នាក់​ស្លាប់​និង​ជាង​៤.០០០​នាក់​រងរបួស នៅក្នុង​ប្រទេស​ដែល​ដួលរលំ​​សេដ្ឋកិច្ច​រួចជាស្រេច​ទៅហើយ​។​

​បណ្តារ​ដ្ឋ​នៅ​ឈូ​ង​សមុទ្រ​ស្ថិត​ចំណោម​ប្រទេស​ឆ្លើយតប​មុនគេ ដោយ​ប្រទេស​កាតា​បាន​បញ្ជូន​មន្ទីរពេទ្យ​ចល័ត​ទៅ​សម្រាល​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​លី​បង់ ដែល​កំពុង​រង​ការវាយលុក​ពី​វីរុស​កូរ៉ូណា​។​​យន្តហោះ​កងទ័ពអាកាស​កាតា​មួយ​បាន​ដឹក​គ្រែ ម៉ាស៊ីនភ្លើង​និង​បន្ទះ​បិទ​ព្យាបាល​ការ​រលាកភ្លើង ទៅ​កាន់​ក្រុង​បៃរូត​។​

​គុយ​វ៉ែត ក៏​បាន​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​នៅពេល​កាកបាទប្រហ​ម​លីបង់​បាន​និយាយ​ថា​មនុស្ស​ជាង​៤.០០០​នាក់​កំពុង​ត្រូវ​ព្យាបាល​របួស​ក្រោយ​ការផ្ទុះ ដែល​បាន​បញ្ជូន​អំបែង​កញ្ចក់​និង​កំទេច​​កំទី​រាប់រយ​ម៉ែត្រ​។​យន្តហោះ​C-130 របស់​កងទ័ព​ក្រិច ក៏​បាន​ដឹក​អ្នក​ជួយ​សង្គ្រោះ​រាប់សិប​នាក់​និង​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្រុង​បេរូត​ដែលក៏​រង​ការខូចខា​ត​ដោយ​ការផ្ទុះ​សារធាតុ​អា​ម៉ូ​ញាក់​នី​​ត្រាត​នេះ​ផងដែរ​។​

​បុគ្គលិក​ជួយសង្គ្រោះ​ឆែក ជាមួយនឹង​ឆ្កែ​ត្រៀម​ចាកចេញ​ដំណើរ​ទៅកាន់​លី​បង់​កាលពី​ថ្ងៃ​០៥​សីហា​

​ក្នុងពេល​ជាមួយគ្នា អាល់​ហ្ស​រី​បាន​បញ្ជូន​យន្តហោះ​៤​និង​នាវា​មួយ​គ្រឿង​ជាមួយនឹង​ជំនួយ​មនុស្សធម៌ ក្រុម​វេជ្ជសាស្ត្រ ក្រុង​អគ្គិភ័យ គ្រឿង​ផ្គត់ផ្គង់​និង​វត្ថុ​ធាតុ​សំណង់​។​

​នាយករដ្ឋមន្ត្រី​លី​បង់ ក្នុងពេល​ជាមួយគ្នា បាន​អំពាវនាវ​អោយ​ប្រទេស​ជា​មិត្ត​ជួយ​គាំទ្រ​ប្រជាជាតិ​មួយ​ដែល​កំពុង​តស៊ូ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ដែល​ខ្លួន​មិន​ដែល​ធ្លាប់​ជួប​នៅ​ប៉ុន្មាន​ទសវត្សរ៍​​មកនេះ ព្រមទាំង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​នាំ​អោយ​ស្លាប់​មនុស្ស​៦៨​នាក់​។​

​បារាំង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​ក្រុម​ស្វែងរក​និង​សង្គ្រោះ​តាម​យន្តហោះ​យោធា​បី​គ្រឿង ជាមួយនឹង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​រាប់​តោន​។​ប្រធានាធិបតីអេម​ម៉ានុយ​អែល ម៉ា​ក្រុង​ត្រូវ​ចេញ​ទៅ​លី​បង់​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក​ដំបូង​គេ​ដែល​ធ្វើ​ដូច្នេះ​ក្រោយ​កើត​មាន​ឧបទ្ទវ​ត​ហេតុ​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​នៅ​កំពង់ផែ​នេះ​។​

​ពួក​រដ្ឋអាជ្ញា​បារាំង​ក៏​នឹង​បើក​ការស៊ើបអង្កេត​ការផ្ទុះ​ដែល​បាន​បណ្តាល​អោយ​ជនជាតិ​បារាំង​២១​នាក់​រងរបួស​៕​ប្រែ​សម្រួល​៖​វាសនា​

​កម្លាំង​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បៃរូត បង្ក​ការខូចខាត​កន្លះ​ក្រុង​បៃរូត​

ទីតាំងផ្សាយពាណិជ្ជកម្ម