ស្ត្រី​ចិន​ម្នាក់​ជួប​ជំងឺ​អាថ៌កំបាំង​នៅពេល​ពោះ​កាន់តែ​រីក​ប៉ោង​

1017
ចែករម្លែក

​ស្ត្រី​ចិន​ម្នាក់ ឃើញ​ពោះ​របស់ខ្លួន​រីក​ប៉ោង​បន្តបន្ទាប់​អស់​ពេល​ជាង​២​ឆ្នាំ​មកហើយ ដោយសារ​ជំងឺ​អាថ៌កំបាំង​អ្វី​មួយ​។​ស្ត្រី​កូន​២​ឈ្មោះ ហួ​ង ហ្គោសៀ​ន​វ័យ​៣៦​ឆ្នាំ​រូប​នេះ និយាយថា ពោះ​កំប៉ោង​របស់​នាង​​ទម្ងន់​២០​គីឡូក្រាម​និង​នៅតែ​រីក​ធំ​ទៀត​។​

​អ្នកស្រុក​ក្នុង​ខេត្ត​ហ្គី​ចូ​វ​នេះ​បាន​អំពាវនាវ​រក​ជំនួយ​តាមរយៈ​សារព័ត៌មាន​មូលដ្ឋាន ក្រោយ​ពី​ពោះ​ប៉ោង​របស់​នាង​មិន​អាច​ធ្វើអោយ​នាង​ដេក​ដើរ ឬ​មើលថែ​កូន​ប្រុស​ស្រី​របស់​នាង​កើត​។​

​ហួ​ង ហ្គោសៀ​ន ដែល​មាន​ជីវភាព​ក្រីក្រ សង្ឃឹម​ថា​នាង​អាច​រក​ប្រាក់​បាន​ជាង​៤​ពាន់​ដុល្លារ តាមរយៈ​ការជួយ​របស់​សាធារណជន ដើម្បី​នាង​អាច​រក​គ្រូពេទ្យ​ឯកទេស​អោយជួយ​ព្យាបាល​នាង​។​មន្ទីរពេទ្យ​​មូលដ្ឋាន​មួយ​បាន​និយាយថា ពួក​គ្រូពេទ្យ​ជំនាញ​របស់​ខ្លួន​មាន​បំណង​ជួយ​ព្យាបាល​នាង តែ​ការវះកាត់​ត្រូវការ​ប្រាក់​៣​ម៉ឺន​យ័ន​(៤​ពាន់​ដុល្លារ​)​។​

​រឿងរ៉ាវ​របស់ ហួ​ង ត្រូវបាន​កាសែត​មូលដ្ឋាន​Guizhou Urban Daily​ចុះផ្សាយ​នៅ​សប្តាហ៍​នេះ​។​នាង​បាន​អោយដឹងថា ពោះ​របស់​នាង​សំប៉ែត​ទេ​កាលពី​២​ឆ្នាំមុន តែ​បាន​ឡើង​ប៉ោង​រហូតដល់​ទំហំ​ដូច​​សព្វថ្ងៃ​ដោយ​មិន​ដឹង​មូលហេតុ​។​នាង​បាន​ទៅ​មន្ទីរពេទ្យ​ជាច្រើន​អោយ​ពេទ្យ​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​នាង តែ​ក្រោយ​ល​រប​ថ្នាំ​តាម​វេជ្ជបញ្ជា ពោះ​ចោះ​តែ​ធំ​។​

​ហួ​ង ហ្គោសៀ​ន បាន​ប្រាប់​កាសែត​ថា «​ខ្ញុំ​ធ្លាប់តែ​ធ្វើ​ការងារ​ផ្ទះ​រហ័សរហួន តែ​ឥឡូវ​ពោះធំ​របស់ខ្ញុំ​ប៉ះពាល់​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្ញុំ​ជាខ្លាំង និង​មិន​ថែម​ទាំង​អាច​ដេក​ដើរ​និង​មើលថែទាំ​កូន​ពីរ​នាក់​ថែម​​ទៀត​»​។​

​ពួក​វេជ្ជបណ្ឌិត​បានរ​ក​ឃើញថា ស្ត្រី​នេះ​មាន​ជំងឺ​ជាច្រើន រួម​មាន​ថ្លើម មហារីក​ស្បូន ព្រមទាំង​កំណ​ទឹក​នៅ​ក្នុង​ពោះ​និង​ទ្រូង តែ​ពួកគេ​មិន​អាច​កំណត់​ជំងឺ​ច្បាស់លាស់​ចំពោះ​ការឡើង​ប៉ោង​ធំ​ពោះ​នេះ​ទេ​។​​ពេទ្យ​ថែមទាំង​បាន​បូម​យក​ទឹក​ចេញពី​ពោះ​របស់​នាង តែ​ក្រ​យមក​វា​បាន​ឡើង​ប៉ោង​ធំ​ដដែល​។​

​គ្រូពេទ្យ​ម្នាក់​សង្ស័យថា នាង​ដុះ​ដុំ​សាច់​ក្នុង​ពោះ​។​

​ប្តី​របស់​ហួង​ទៅ​ធ្វើការ​នៅ​ទីក្រុង​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ហើយ​កូនប្រុស​ច្បង​អាយុ​១០​ឆ្នាំ ត្រូវ​បង្ខំចិត្ត​ធ្វើ​កិច្ចការ​ផ្ទះ​ដើម្បី​ជួយ​ម្តាយ​និង​មើលថែ​ប្អូនស្រី​៕​ប្រែ​សម្រួល​៖​វាសនា​

​ហួង​និយាយថា ពោះ​របស់​នាង​តែង​នាំ​អោយ​អ្នកស្រុក​ច្រឡំ​ថា​នាង​មាន​ផ្ទៃពោះ​កូនភ្លោះ

​កូនប្រុស​ច្បង​អាយុ​១០​ឆ្នាំ រែកពន់​ការងារ​ផ្ទះ​នៅ​ពេល​ម្តាយ​ដើរ​ស្ទើរ​មិន​រួច​

ទីតាំងផ្សាយពាណិជ្ជកម្ម