៣០​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​ទោះ​លើ​ការជួបជុំ​គ្នា​នៅ​ប៉ា​គី​ស្ថាន​

184
ចែករម្លែក

​យ៉ាងហោច​ណាស់​មាន​មនុស្ស ៣០​នាក់​បាន​រងរបួស​នៅ ក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​ទៅលើ​ការប្រមូលផ្តុំ​គ្នា​មួយ​នៅ​ទីក្រុង​កា​រ៉ា​ជី កាលបី​ថ្ងៃ​ពុធ​ទី​០៥ ខែ​សីហា ខណៈ​ប្រទេស​ប៉ា​គី​ស្ថាន​​បាន​ប្រារព្ធ​ខួប​លើក​ទី​១​នៃ​ការដកហូត​ស្វ័យភាព​ពាក់កណ្តាល​នៃ​តំបន់​កា​ស្មៀរ​។​

​មេ​ប៉ូលិស​ក្រុង​កា​រ៉ា​ជី​បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា ” គ្រាប់បែកដៃ​មួយ ត្រូវ​បាន​បោះ​ចូល​កន្លែង​ប្រមូលផ្តុំ​គ្នា​នោះ​ដោយ​បណ្តាលឱ្យ​របួស​ច្រើន​នាក់​”​។​

​ការវាយប្រហារ​នេះ​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​កងទ័ព​បដិវត្តន៍​SRA ដែល​ជា​ក្រុម​បំបែក​ខ្លួន ដែល​បាន​ធ្វើ​សកម្មភាព​ខ្លាំង​កាលពី​ប៉ុន្មាន​ខែ​មុននេះ​។​

​កាលពី​ខែ​មិថុនា មនុស្ស​៤​នាក់ ត្រូវបាន​សម្លាប់ ដោយ​រួមទាំង​ទាហាន​២​នាក់​ក្នុង​ការផ្ទុះ​គ្រាប់បែក ជាប់ៗ​គ្នា​ចំនួន​៣​គ្រាប់ ដែល​ត្រូវបាន​អះអាង​ទទួលខុសត្រូវ​ដោយ​កងទ័ព​បដិវត្តន៍​SRA​។​

​ក្រុម​នេះ​ចង់​ឱ្យ​ខេត្ត​ស៊ី​ង ដែល​មាន​ទីក្រុង​កា​រ៉ា​ជី​នេះ ត្រូវ​ផ្តាច់ចេញ​ពី​សហព័ន្ធ​ប៉ា​គី​ស្ថាន​។ ក្រុម​នេះ​ក៏​បាន​ប្រកាស​សម្ពន្ធភាព​របស់​ខ្លួន​ជាមួយ​កងទ័ព​រំដោះ​Balochistan ជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​តស៊ូ​​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​កាន់តែ​ធំ​ឡើង​សម្រាប់​តំបន់​Balochistan នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​និរតី​៕​ប្រែ​សម្រួល​៖​សុខា​/sn

មនុស្ស​ជាច្រើន​ចូលរួម​ការជួបជុំ​នៅ​ទីក្រុង​កា​រ៉ា​ជី​កាលពី​ពុធ​ដើម្បី​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការដកហូត​ស្វ័យភាព​ពាក់កណ្តាល​នៃ​តំបន់​កា​ស្មៀរ​នៅពេល​មាន​ការផ្ទុះ​

ទីតាំងផ្សាយពាណិជ្ជកម្ម