អតីតតារាចម្រៀង ម៉ូលីកា ចេញខែកូនស្រីយ៉ាងអធិកអធម​

272
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖អតីតតារាចម្រៀង ម៉ូលីកា និងស្វាមីតារាសម្តែង លោក ឆានុន ក្រោយជោគជ័យលើជំនួញជាអ្នកលក់តាមអនឡា រហូតបើកក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានធ្វើពិធីចេញខែកូនស្រីសំណព្វចិត្តគម្រប់ខួបមួយខែ យ៉ាងអធិកអធម​ កាលពីពេលថ្មីៗនេះ ដោយមានរៀបចំពិធីដេគ័រ យ៉ាងស្រស់ស្អាត ទៀតផង។

ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានចំណាយ លុយជាង១០ម៉ឺនដុល្លារៀបការផ្អើលពេញផ្ទៃប្រទេស ជាមួយ លោកហុង មានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនស្រីកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ គូស្នេហ៍តារា១គូនេះ មានប្រវត្តិតស៊ូកម្សត់កម្ររជាមួយគ្នា ជាង ៣ឆ្នាំទើបរៀបការ ហើយពេលនេះពួកគេមានជីវភាពធូរធារបើកហាង អស់ទឹកប្រាក់ ជាង១០ម៉ឺនដុល្លា ទិញបានផ្ទះធំ រួមទាំងទិញរថយន្ដទំនើបៗជិះទៀតផង។

យ៉ាងណាកាដូដែលរឹតតែមិនអាចកាត់ថ្លៃបានហើយធ្វើឲ្យចំណងស្នេហាម៉ូលីកា និង ស្វាមីរឹងមាំថែមទៀតនោះ គឺការមានកូនស្រីដ៍គូរឲ្យស្រលាញ់នៅពេលនេះ តាមបំណង របស់ពួកគេ ហើយតាមគម្រោងត្រឹមមានកូន១នេះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ គូស្នេហ៍ តារាវ័យក្មេង១គូនេះព្រោះនៅថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២ប្រកាសថា ចង់បានកូន៣នាក់ ហេតុនេះហើយត្រូវតែតាមយកឲ្យបាន២នាក់ថែមទៀត។ ដោយ ឡែកទាក់ទងអាជីពសិល្បៈវិញម៉ូលីកា នៅតែអះអាងថា នាងស្រលាញ់អាជីពចម្រៀង និងចង់វិលវិញនៅពេលដែលអាចដកឃ្លាបាន ខណៈដែលលោកឆានុន រាងរយាល ៗពីការថតសម្ដែងដោយពេលខ្លះលោកLiveលក់ផលិតផលជំនួសភរិយា និងពេលខ្លះ ទៀត លោកចំណាយពេលមើលថែរកូនជំនួសប្រពន្ធទៀតផង។ គូស្នេហ៍មិនតិច នាក់ទេច្រណែនម៉ូលីកា ដែលមានស្វាមីរូបសង្ហារនិងកាន់តែស្រលាញ់ថ្នាក់ថ្នម ប្រពន្ធក្រោយមានកូន១បែបនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម