អ្នកទោសជាង៥០០នាក់នៅពន្ធនាគាររដ្ឋអារីហ្សូណាតេស្តវិជ្ជមានកូវីដ១៩និង២២នាក់ស្លាប់នៅពន្ធនាគាររដ្ឋកាលីហ្វ័រញ៉ា

202
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយថា អ្នកទោសជាង ៥០០ នាក់ គឺជិតពាក់កណ្តាលនៃចំនួនអ្នកទោសសរុបនៅក្នុងពន្ធនាគារនៅរដ្ឋអារីហ្សូណាសហរដ្ឋអាម៉េរិក បានតេស្តវិជ្ជមានកូវីដ១៩ ខណៈនៅឯពន្ធនាគាររដ្ឋកាលីហ្វ័រញ៉ា ចំនួនអ្នកទោសស្លាប់ដោយវីរុសនេះបានកើនដល់ ២២ នាក់។

មន្ទីរកែប្រែអារីហ្សូណាបានឱ្យដឹងកាលពីថ្ងៃអង្គារទី ៦ ខែសីហាថា អ្នកទោសចំនួន ៥១៧ នាក់នៅឯពន្ធនាគារ ASPC-Tucson Whetstone “បានធ្វើតេស្តវិជ្ជមានកូវីដ១៩”។

អ្នកទោសទាំងនោះ “បច្ចុប្បន្នកំពុងត្រូវបានដាក់ជាក្រុមតូចៗជាមួយគ្នានៅក្នុងតំបន់ដាច់ដោយឡែកនិងកំពុងទទួលបានការថែទាំសុខភាពសមស្រប។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកនៅជុំគ្នាបានទេដរាបណាពួកគេត្រូវបានតេស្តគ្មានមេរោគ”។

វីរុសកូរ៉ូណាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពន្ធនាគារនិងមណ្ឌលកែប្រែនៅសហរដ្ឋអាម៉េរិក កន្លែងដែលមានអ្នកទោសច្រើនបំផុតនៅលើពិភពលោក គឺ ២,៣ លាននាក់។

ក្រុមមន្រ្តីមិនអាចបង្ខំឱ្យអ្នកទោសរក្សាគម្លាតពីគ្នាបានទេ ព្រោះក្នុងពន្ធនាគារមានមនុស្សច្រើនរួចទៅហើយ ហើយកំពុងប្រឈមនឹងការខ្វះបុគ្គលិកពេទ្យនិងឧបករណ៍ការពារខ្លួន។

រដ្ឋអារីហ្សូណា ដែលមានប្រជាជន ៧,៣ លាននាក់ បានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាជាង ១៨០.០០០ ក្នុងនោះមាន ១.៤២៩ ករណីកើតឡើងនៅក្នុងពន្ធនាគារ។ មានអ្នកស្លាប់ ៧ នាក់ក្នុងក្នុងពន្ធនាគាររដ្ឋមួយនេះ។

ទោះយ៉ាងណា រដ្ឋកាលីហ្វ័រញ៉ាបានរាយការណ៍មានអ្នកទោសស្លាប់ចំនួន ៥១ នាក់ក្នុងនោះមាន ២២ នាក់នៅក្នុងពន្ធនាគារសានឃ្វីនទីនដ៏ល្បីល្បាញនៅភាគខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៕ ដោយ៖ កញ្ញាដាលីស

អ្នកទោសចំនួន ៥១៧ នាក់នៅឯពន្ធនាគារ ASPC-Tucson Whetstone ធ្វើតេស្តវិជ្ជមានកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម