ប្តី​តាម​ទាន់​ប្រពន្ធ កំពុង​សម្ងំ​បង្កាត់​ស្នេហ៍ ជាមួយ​ប្រុស​ថ្មី ឈ្លោះ​គ្នា​ផ្អើល បែកផ្សែង​

25412
ចែករម្លែក

ដោ​យះ ចាន់តូ /
​ភ្នំពេញ ៖
ជីវិត​ស្នេហា​របស់​ប្តី​ប្រពន្ធ​មួយគូ ក្រោយពី​ចាប់ដៃគ្នា ក្នុង​ដំណើរ​ជីវិត​ជា​គូស្រករ អស់​រយៈពេល​ជិត ៣០ ឆ្នាំ ទីបំផុត​ឈានទៅរក​ផ្លូវបំបែក ខណៈដែល​ភាព​រកាំរកូស ក្នុង​រង្វង់​គ្រួសារ លែងលះ​មិនទាន់​ដាច់ស្រេច​ផង ស្រាប់តែ​ភាគី​ខាង​ប្រពន្ធ ចុះ​ចេញពីផ្ទះ ទៅ​លួច​បង្កាត់​ស្នេហ៍​ថ្មី ជាមួយ​ប្រុស​ផ្សេង អស់​រយៈពេល​ជាង ១​ខែ ប្តី​តាម​ស្វែង​រកឃើញ ប្រពន្ធ​កំពុង​លាក់ខ្លួន ផ្ញើប្រាណ​ជាមួយ​ប្រុស​ផ្សេង ឈ្លោះ​ប្តឹង​ប៉ូលិស​។​

​ហេតុការណ៍​នេះ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល កាលពី​ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​បុរី​លឹម ឈាង​ហាក់ មុខ​ច្រកចូល​វិទ្យាស្ថាន​វេជ្ជសាស្ត្រ សុខាភិបាល ខេមរភូមិន្ទ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ភាគី​ខាង​ប្រពន្ធ ឈ្មោះ សៀក ប៉ អាយុ​៤៨​ឆ្នាំ មុខរបរ គ្មាន ។ ចំណែក​ភាគី​ខាង​ប្តី ឈ្មោះ ម៉ក់ រស្មី អាយុ​៤៨​ឆ្នាំ មានកូន​ចំនួន ២​នាក់ (​ប្រុស​១​នាក់ ស្រី​១​នាក់​) មាន​លំនៅ នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​សម្តី​ភាគី​ខាង​ប្តី បាន​ឲ្យ​ដឹងថា គាត់​បាន​រៀបការ អស់​រយៈពេល​ជិត ៣០ ឆ្នាំ​ទៅ ហើយ មានកូន ២​នាក់ គឺ​កូនប្រុស អាយុ​១៨​ឆ្នាំ កូនស្រី​អាយុ​២៤​ឆ្នាំ ក៏ប៉ុន្តែ​សម្ព័ន្ធភាព​ស្នេហា ក្នុង​រង្វង់​គ្រួសារ ដើរ​លើផ្លូវ​ជីវិត រស់នៅ​ជា​ប្តី​ប្រពន្ធ ក្រោយពី​មានកូន ២ នាក់ ជា​ចំណងអាពាហ៍ពិពាហ៍ ស្រាប់តែ​ប្រមាណ ៣ ទៅ ៤ ឆ្នាំ​ចុង​ក្រោយនេះ បែរជា​ប្រេះ ឆា បាក់បែក​ស្នេហ៍ រស់នៅ​មិន​ចុះសម្រុង​គ្នា ឈ្លោះ ត្រូវ – ត្រូវ ឈ្លោះ អូសបន្លាយ​ពេលវេលា ទោះជា​លែងលះគ្នា តែ​មិន​ដាច់ស្រេច ព្រោះថា គាត់​ប្រកាន់​ជំហរ​មួយ អាណិតកូនៗ ស្រាប់តែ​មួយរយ​ចុង​ក្រោយនេះ ប្រពន្ធ​របស់គាត់ បាន​ចុះ​ចេញពីផ្ទះ​បាត់ ដើរ​ស្វែងរក តែ​មិនឃើញ តែ​ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នេះ គាត់​បាន​តាម​ទាន់ ដឹង​កន្លែង​ដែល​ប្រពន្ធ​លាក់ខ្លួន ពួន​ជ្រកកោន បង្កាត់​ស្នេហ៍​ថ្មី ជាមួយ​ប្រុស​ផ្សេង​ទៅវិញ នៅ​ចំណុច​ផ្ទះល្វែង​មួយកន្លែង ឃើញ​ដាក់​ស្លាក ក្រុមហ៊ុន​សំណង់ ភី អេស ធី ជា​ក្រុមហ៊ុន​អចលនទ្រព្យ នៅ​ទីតាំង​ខាងលើ ។​

​ប្រភព​ដដែល បាន​បន្តទៀតថា ក្រោយពី​រកឃើញ កន្លែង​ដែល​ប្រពន្ធ ពួន​បង្កាត់​ស្នេហ៍​ថ្មី លើ​ទឹកដី​សង្កាត់​ចោមចៅ​២ ទ្រាំ​ទប់ចិត្ត​មិនបាន យក​សោ​ចាក់​ទ្វារ​ពី​ក្រៅ ប្តឹង​ប៉ូលិស ចុះទៅ​អន្តរាគមន៍ តែ​ភាគី​ខាង​ប្រុស​ថ្មី បាន​បើក​ទ្វារក្រោយ ផ្លោះ​លោត​គេចខ្លួនបាត់ នៅសល់តែ​ភាគី​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច នាំទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ចោមចៅ​២ ទៅតាម​បណ្តឹង របស់​ភាគី​ខាង​ប្តី ។​

​នៅ​កន្លែងកើតហេតុ អ្នក​សា​ព័ត៌មាន បាន​ព្យាយាម​ស្នើសុំ​ការបំភ្លឺ ពី​ភាគី​ខាង​ស្រី​ដែរ តែ​គាត់​ព្យាយាម រត់គេច ថែមទាំង​យក​របាំង មក​បិទមុខ ហើយ​ឡើង​ជិះ​រថយន្ត ជាមួយ​សមត្ថកិច្ច ចេញទៅ​បាត់ ។ ទោះជា​យ៉ាងណាក្តី ភាគី​ខាង​ប្តី ក៏បាន​បង្ហាញមុខ ស្ត្រី​ជា​ប្រពន្ធ និង​មុខ​ភាគី​ខាង​ប្រុស តាមរយៈ​រូបថត ផងដែរ ។​

​ជុំវិញ​ករណី​ប្តី​ចោទប្រកាន់ លើ​ប្រពន្ធ​ថា លួច​មាន​សា​ហាយ ខាងលើ សមត្ថកិច្ច បាន​ហៅ​នាំ​អ្នក​ទាំង ២ ទៅធ្វើ​ការសម្របសម្រួល​គ្នា នៅ​ប៉ុស្តិ៍ ដោយ​សន្តិវិធី បញ្ចៀស​នូវ​អំពើហិង្សា ដោយ​យថាហេតុ ណាមួយ នៅ​កន្លែងកើតហេតុ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម