បុរសជនជាតិចិនម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយជម្ងឺរលាកសួត

94
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យសាកសពបុរសជនជាតិចិនម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយជម្ងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ។

កម្លាំងជំនាញអធិការដ្ឋាននគរនបាលក្រុង សហការណ៌ជាមួយកម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ចុះទៅពិនិត្យ ទើបដឹងថា:សាកសពមានឈ្មោះ WU ZHONG FU ភេទប្រុស អាយុប្រហែល៣០ឆ្មាំ បានចូលមកសំរាកព្យាបាលជំងឺកាលពីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ លុះដល់យប់ថ្ងៃទី០៦ខែសីហាឆ្នាំ២០២០នេះជនរងគ្រោះបានស្លាប់។

ចំពោះលិខិតឆ្លងដែនរបស់សាកសពកម្លាំងជំនាញយើងកំពុងធ្វើការស្រាវជ្រាវរកបន្ត ។

តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត ស៊ីម ភក្តី គ្រូពេទ្យព្យាបាលបានឲ្យដឹងថា: សាកសពស្លាប់ដោយសារជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្នសាកសពបានដឹកយកទៅតំកល់ទុកនៅរាជធានីភ្នំពេញ រង់ចាំការសំរេចពីក្រុមគ្រួសារនិងស្ថានទូត សាម៉ី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម