ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

1574
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៤​នាក់ ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ បន្ទាប់ពី​បង្ក្រាបបាន​នៅ​ចំណុច​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​ជ​នស​ង្ស័​ចំនួន​០៤​នាក់​(​ស្រី​ម្នាក់​) កាលពី​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា ជ​នស​ង្ស​យ័​ដែល​ត្រូវបញ្ជូន​ខ្លួន​ពេលនេះ​មាន ១-​ឈ្មោះ​អ៊ួ​ង​.​ចាន់​គ្រឹ​ស្នា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត​ភូមិ​យោល​ចេក ឃុំ​ជី​ខ្មា ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​ប​ច្នុ​ប្បន្ន​ក្រុម​៨ ភូមិ​២ សង្កាត់​១ ក្រុង​/​ព្រះសីហនុ​។ ២-​ឈ្មោះ លី ជា​ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ខេត្តសៀមរាប ទីលំនៅ​ប​ច្នុ​ប្បន្ន​ក្រុម​២៣ ភូមិ​១ សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ៣-​ឈ្មោះ ឈិ​ត តួ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្រុកកំណើត​ភូមិ​ត្រមែង ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត ទីលំនៅ​ប​ច្នុ​ប្បន្ន ក្រុម​១៤ ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ កាក់ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ចាក់​សាំង តាម​ស្ថានីយ​ប្រេង ស្រុកកំណើត​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ទីល​នៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ រីឯ​វត្ថុតាង​ដកហូត​វត្ថុតាង​រួមមាន​៖ ១.​ម្សៅ​ស​ថ្លា​ចំ​នួ​០២​កញ្ចប់​តូច​ទម្ងន់​០,៣១​ក្រាម​(​ទម្ងន់​សុទ្ធ​), ២.​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, ៣.​លុយ​ខ្មែរ​៨០.០០០​រៀល​, ៤.​ជញ្ជីង​គ្រឿងញៀន ចំនួន​០១, និង​ថង់​ច្រកថ្នាំ​មួយចំនួន​។​

​ជនសង្ស័យ​ទាំង​៤​នាក់ កំពុងស្ថិត​ក្នុង​កណ្តាប់​ដៃ​តុលាការ​នៅឡើយ នា​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម