តារាសម្តែងឥណ្ឌា សាមៀ សាម៉ា ធ្វើអត្តឃាតនៅទីក្រុងមុំបៃ

298
ចែករម្លែក

យោងតាមកាសែត Mid Day ដែលមានមូលដ្ឋាននៅទីក្រុងមុំបៃបានឱ្យដឹងនៅថ្ងៃទី៦ សីហានេះថា តារាសម្តែង សាមៀ សាម៉ា ត្រូវបានសន្តិសុខយាមម្នាក់ប្រទះឃើញស្លាប់ នៅផ្ទះរបស់គាត់នៅតំបន់ម៉ាឡាតខាងលិចនៃក្រុងមុំបៃ។ តាមដឹងគាត់បានចងក សម្លាប់ខ្លួនតាំងពី ២ ថ្ងៃមុន។

សពរបស់តារាសម្តែងអាយុ ៤៤ ឆ្នាំរូបនេះត្រូវបានអ្នកយាមម្នាក់ប្រទះឃើញចងក សម្លាប់ខ្លួនពីពិតានផ្ទះបាយនៃផ្ទះរបស់គាត់។ ប៉ូលិសនិយាយថា សាម៉ាបានស្លាប់យ៉ាង​ហោចណាស់ពីរថ្ងៃមកហើយ។ គាត់មិនបានទុកលិខិតបណ្តាំអ្វីទេ។

កាសែតនេះបានដកស្រង់សម្តីមន្ត្រីអធិការកិច្ចជាន់ខ្ពស់លោក ចច ហ្វើណង់ដេស យ៉ាងដូច្នេះថា “ករណីនៃការស្លាប់ដោយចៃដន្យត្រូវបានចុះបញ្ជី​ហើយសាកសពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ”។

លោកសាម៉ាបានបង្ហាញខ្លួននៅក្នុងរឿងភាគជាច្រើនដូចជារឿង Jyoti រឿង Kahaani Ghar Ghar Kii រឿង Left Right Left រឿង Iss Pyaar Ko Kya Naam Doon – Ek Baar Phi ។ល។

ភាពលេចធ្លោរបស់គាត់កើតឡើងនៅក្នុងរឿងភាគ Kahani Ghar Ghar Ki៕ ដោយ៖ កញ្ញាដាលីស/Ha

តារាសម្តែង សាមៀ សាម៉ា ធ្វើអត្តឃាតនៅផ្ទះរបស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម