ភ្ញៀវទេសចរ និងពលរដ្ឋសរ៉ុប ៥១នាក់ជាប់គាំងដោយសារព្យុះសមុទ្រ លើដែនកោះរ៉ុងបានវិល​ត្រឡប់ទៅដែនគោកវិញ

126
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ: អាជ្ញាធរក្រុងកោះរ៉ុងឱ្យដឹងថានៅរសៀលថ្ងៃទី០៥ សីហា ២០២០នេះ គណ:បញ្ជាការ ឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយលោកអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល បានចុះប្រមូលភ្ញៀវទេសចរណ៍ ដែលជាប់ស្ទះនៅក្រុងកោះរ៉ុង រៀបចំឲ្យបានត្រឡប់ទៅដែនគោកក្រុងព្រះសីហនុវិញ ក្នុងពេលអាកាសធាតុអំណោយផលស្ងប់ស្ងាត់រលកបន្តិច។

មន្ត្រីថ្លែងថាចំនួនភ្ញៀវទេសចរណ៍ខ្មែរនិង បរទេស ដែលចេញពីក្រុងកោះរ៉ុងនៅរសៀល ថ្ងៃ ទី០៥ ខែ សីហា ឆ្នាំ២០២០នេះ មានចំនួន៥១នាក់ ។

សូមបញ្ជាក់ថា កាលពីម្សិលមិញមានអ្នកទេសចរណ៏ចំនួនជាង៦០០នាក់ត្រូវបានដឹកជញ្ជូនត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោមកិច្ចអន្តរាគមន៌ពីឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីក្រុមអ្នកទេសចរណ៏ទាំងអស់នោះជាប់គាំងនៅលើកោះ ដោយសារព្យុះទី៣៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម