ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅកម្ពុជាអាចកៀរគរទឹកប្រាក់ជិត៤លាន​ដុល្លាពីវិនិយោគិន

130
ចែករម្លែក

ដោយ៖សុផល/ភ្នំពេញ ៖ គ្លីកជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ( FinTech Startup) ដែលធ្វើប្រតិបត្តិការក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានជាប់ក្នុងបញ្ជី ហើយបានកៀរគរមូលនិធិ បានចំនួន ៣,៧លានដុល្លាអាម៉េរិកក្នុងគម្រោងទីមួយ។នេះជាការគៀងគងហិរិញ្ញវត្ថុធំបំផុតមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍ក្នុងវិស័យទូទាត់ចល័តកម្មវិធីអ្នកគាំ្រទ្រស្មោះត្រង់ (loyalty programs) ទិន្នន័យនិមិ្មត ពាណិជ្ជកម្មឆ្លាតវៃនិង សេវាកម្មទិន្នន័យលើ cloud។

ការកៀរគរហិរញ្ញវត្ថុនេះត្រូវបានដឹកនាំឡើងដោយ OpenwayនិងPoems Pte.,Ltd ដែលជាផ្នែកមួយនៃការវិនិយោគហិរញ្ញវត្ថុឌីជីថលរបស់ ក្រុមហ៊ុន ហ្វីលីប កាពីតាល ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុកាន់កាប់ដោយឯកជនធំបំផុតក្នុងប្រទេសសិង្ហបុរិដែលគ្រប់គ្រងការវិនិយោគទំហំប្រមាណ៣៥ពាន់លានដុល្លាអាមេរិក។ការផ្តល់ហិរញ្ញប្បទានលើកនេះរួមបញ្ចូលទាំងប្រាក់ ២ លានដុល្លាអាមេរិក ផ្តើមចេញពីការប្តេជ្ញាចិត្តជួយដែលបានប្រកាសជាផ្លូវការកាលពីចុងឆ្នាំ២០១៨ដែលបានជំរុញឱ្យគ្លីកពង្រីកក្រុមការងារបម្រើសេវាអតិថិជនរបស់ខ្លួន និងឈានទៅដល់ការបើកជាផ្លូវការក្នុងប្រទេសកម្ពុជានៅបំណាច់ឆ្នាំ២០២០។

វិវត្តន៍ភាពរបស់គ្លីកជាសក្ខីភាពយ៉ាងច្បាស់ស្តែងចេញពីការគាំទ្រដែលមិនអាចកាត់ថ្លៃបានរបស់ធនាគារជាតិនៃកម្ពុជាក្នុងការគាំទ្រដល់វិស័យហិរញ្ញវត្ថុឌីជីថល(FinTech)។ តាមរយៈការគាំទ្រយ៉ាងសកម្មដល់ទំនើបកម្មនៃការទូទាត់សាច់ប្រាក់ឌីជីថល ធនាគារជាតិនៃកម្ពុជាជាអ្នកនាំមុខក្នុងការច្នៃប្រឌិតនៃការទូទាត់ប្រាក់ដោយបានអភិឌ្ឍន៍នូវកម្មវិធីរូបិយ៍វត្ថុឌីជីថលរបស់ខ្លួនដែលមានឈ្មោះថាបាគង(Bakong)ដែលគ្លីកគ្រោងនឹងរួមបញ្ចូលជាមួយផងដែរក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា គ្លីកត្រូវបានបង្កើតនៅឆ្នាំ ២០១៦ ដែលជាមធ្យោបាយទូទាត់រួមមួយអាចឱ្យអតិជនធ្វើការទូទាត់តាមកាតកាបូបឌីជីថលនិងគណនីធនាគារបានហើយអនុញ្ញាតឱ្យអាជីវករទទួលប្រាក់តាមរយៈកម្មវិធី mPOS និង SoftPOS ឯករាជ្យដំបូងគេនៅប្រទេសកម្ពុជាដែលផ្តល់សិទ្ធិក្នុងការទូទាត់គ្មានទំនាក់ទំនងcontactless(ប៉ះដើម្បីទូទាត់)។គ្លីកមានគោលបំណងផ្តល់ជូននូវបទពិសោធន៍នៃការទូទាត់ប្រកបដោយសុវត្ថិភាពងាយស្រួលសាមញ្ញនិងការទទួលផលប្រយោជន៍ខ្ពស់ពីការទូទាត់។ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍទម្រង់បច្ចេកវិទ្យាមួយដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ផ្តោតសំខាន់លើការកសាងទំនុកចិត្តអតិថិជនលើអាជីកម្មនិងជួយអាជីវករបង្កើនប្រាក់ចំណេញ។គ្លីកបានបង្កើតដំណោះស្រាយ eKYC របស់ខ្លួនដែលអាចទទួលពត័មានពីអតិថិជន និង អាជីវកម្មក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្របនឹងការគោរពតាមគោលការណ៍ស្តង់ដារសុវត្ថិភាពទិន្នន័យ និងបទប្បញ្ញត្តិធនាគារខ្ពស់បំផុត។

អាជីវករអាចទទួលបានការវិភាគ ទិន្នន័យមិនបញ្ចេឈ្មោះ ខណៈពេលដែលអតិថិជនទទួលបានអត្ថប្រយោជន៍ក្នុងទំរង់ជាការលើកទឹកចិត្តជាសាច់ប្រាក់ ដែលជម្រុញឲ្យពួកគេធ្វើការទិញបន្ថែមទៀត។ ដៃគូររបស់ពួកគេ រួមមានអ្នកលក់រាយដែលបានបង្កើតនៅកម្ពុជាដូចជាឱសថស្ថាននាំមុខគេ uCARE ហាងទំនិញទំនើបKiwimartនិងក្រុមហ៊ុនយក្យជីបម៉ុងរីថែល(Chip Mong Retail)។ក្រុមហ៊ុនក៏នឹងរៀបចំដំណើរការប្រើប្រាស់ទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះដោយដាក់អាជីវកម្មចំនួន២.៥០០កន្លែង និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥ឲ្យប្រើប្រាស់កម្មវិធីសាកល្បង ហើយអាចទាក់ទងអាជីវកម្មជាង ៥៦.០០០ កន្លែងតាមរយៈដៃគូរអាជីវកម្ម។

លោក ម៉ាតធូវ ធីបផេត ( Matthew Tippetts) នាយកប្រតិបត្តិនិងជាសហស្ថាបនិករបស់ គ្លិកបានមានប្រសាសន៍ថា “បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការជំរុញនិងកំណត់យុទ្ធសាស្រ្តគ្រឹះក្នុងតំបន់ទីផ្សារ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពន្លឿនការលូតលាស់ រហូតសម្រេចបានគម្រោងវិនិយោគលើកដំបូងរបស់យើង។ គោលដៅរបស់យើងនៅទីនេះគឺផ្តល់ជូនម្ចាស់អាជីវកម្មនិងអតិថិជននូវតម្រូវការចាំបាច់ និងជម្រើសការទូទាត់ប្រាក់បែបឌីជីថលជំនួសអោយសាច់ប្រាក់សុទ្ធ”។

លោក បានបន្ថែមថា “ ស្ថិតនៅក្នុងអស្ថេរភាព ដែលបណ្តាលមកពីការរីកដាលដាលជម្ងឺឆ្លងជាសកល គ្លីក កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដោយផ្តោតលើការទូទាត់ដែលមិនប្រើសាច់ប្រាក់សុទ្ធនិងឧបករណ៍ទិន្នន័យដែលផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ម្ចាស់អាជីវកម្មនិងអតិថិជន ។ការបញ្ចប់គម្រោងគៀងគងវិនិយោគិនដំបូងរបស់យើងជាសក្ខីភាព បង្ហាញថាវិនិយោគិននៅតែបន្តគាំទ្រគម្រោងនាពេលអនាគត ដែលនឹងកើតឡើង នៅក្រោយជំងឺកូវីដ១៩។ ក្នុងនោះផងដែរ វាក៏បានបង្ហាញថា វិនិយោគិនមើលឃើញពីឱកាសទាក់ទាញការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងអាជីវកម្មចាប់ផ្តើម ជាមួយនឹងសក្តានុពលដ៏រឹងមាំនៅក្នុងតំបន់”៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម