សិក្ខាសាលាបណ្តុះបណ្តាលជន​បង្គោល​វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍

79
ចែករម្លែក

ដោយ:គូលែន/សៀមរាប: នៅព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ ដោយមានការចូលរួមពី ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

លោកបានបន្តថា សិក្ខាសាលានេះ អាចនាំអោយលោក លោកស្រីដែលជាសិក្ខាកាមក្នុងថ្ងៃនេះ យកចំណេះជំនាញទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំ និងនីតិវិធីដែលបានបង្ហាញនាថ្ងៃនេះ។

លោកបានផ្តាំផ្ញើថា លោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកពិសោធន៍ទាំងនេះទៅអនុវត្តនិងបម្រើសេវាទេសចរណ៍ឱ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ លោកបានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ផងដែរ៕

រូបភាព: សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម