អាចារ្យ​សាសនា ជនជាតិ​កាណាដា ជាប់គុក​នៅ​មី​យ៉ាន់​ម៉ា​ពី​បទ​បំពាន​បម្រាម​ទប់ស្កាត់​កូវី​ដ​១៩

205
ចែករម្លែក

​អាចារ្យ​សាសនា​គ្រិស្ត​ជនជាតិ​កាណាដា​ម្នាក់ ដែល​បាន​អះអាងថា ក្រុម​គ្រិស្ត​សាសនិក​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវី​ដ​១៩ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​៣​ខែ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​៦​ខែសីហា​បន្ទាប់ពី​គាត់​និង​អ្នកដើរ​តាម​គាត់ រាប់សិប​នាក់​បាន​ឆ្លង​វីរុស នៅពេល​ធ្វើ​ពិធីសា​នា​មួយ​ដែល​ត្រូវបាន​ហាមឃាត់​។​

​រហូត​មកដល់ពេលនេះ ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ មាន​ចំណាត់ការ​ល្អ​ក្នុង​ការទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​មាន​ករណី​ឆ្លង​វីរុស​តែ​ចំនួន​៣៥៧​នាក់ និង​មាន​អ្នកស្លាប់​ចំនួន​៦​នាក់​ប៉ុណ្ណោះ​។​

​អាចារ្យ​សាសនា​ដា​វីដ ឡា អាយុ​៤៣​ឆ្នាំនេះ បាន​កើត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​វិលត្រឡប់​ជា​ញឹកញាប់​មក​ប្រទេស​កំណើត​របស់​គាត់​ដើម្បី​ផ្សព្វផ្សាយ​សាសនា​។​

​ប្រទេស​នេះ​បាន​ដាក់​បម្រាម​លើ​ការប្រមូលផ្ដុំ​គ្នា​កាលពី​ពាក់កណ្តាល​ខែ​មីនា​ប៉ុន្តែ​រូបភាព​វីដេអូ ដែល​បាន​លេច​ចេញ​នៅ​ដើម​ខែ​មេសា បានបង្ហាញ លោក ដា​វីដ ឡា ធ្វើ​ពិធី​សាសនា​នៅ​ទីក្រុង​យាំង​ហ្គោន​។​​លោក បាន​ធ្វើតេស្ត៍​វិជ្ជ​មានកូ​វីដ​១៩ បន្ទាប់ពី​ពិធី​ជួប​សាសនា​នោះ​និង​មនុស្ស​រាប់​សិប​នាក់​នៃ​ក្រុម​អ្នកដើរ​តាម​គាត់​នោះ បាន​ឆ្លង​វីរុស​។​

​អាចារ្យ​នេះ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​កាលពី​ខែ​ឧសភា​និង​បាន​ប្រឈម​មុខ​ការជាប់គុក​រយៈ​ពេល​៣ ឆ្នាំ​ពី​បទ​រំលោភ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។​ទោះយ៉ាងណា​​នេះ​ក្តី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ក្រុង​យាំង​ហ្គោន បានសម្រេច​បន្ធូរបន្ថយ​ទោស​ដោយ​ដាក់​ឱ្យ​គាត់​ជាប់គុក​៣​ខែ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ដា​វីដ ឡា ត្រូវបាន​នាំ​ខ្លួន​មក​តុលាការ​ក្រុង​យាំង​ហ្គោន កាលពី​ថ្ងៃទី​៨​ខែមិថុនា​

ទីតាំងផ្សាយពាណិជ្ជកម្ម