អ្នក​ជាប់គាំង ដោយសារ​ព្យុះ​សមុទ្រ លើ​ដែន​កោះរ៉ុង បាន​វិលត្រឡប់ ទៅ​ដែន​គោក​វិញ​

146
ចែករម្លែក


ដោ​យះ វណ្ណៈ /
​ព្រះ​សីហ​នុះ អាជ្ញាធរ​ក្រុង​កោះរ៉ុង បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៦ សីហា​នេះ​ថា កាលពី​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នេះ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ក្រុង ដឹកនាំ​ដោយ​លោក អភិបាលក្រុង​កោះរ៉ុង លោក នួន ប៊ុន​ថុល បាន​ចុះ​ប្រមូល​ភ្ញៀវទេសចរ ដែល​ជាប់​ស្ទះ នៅលើ​ដែន​កោះ នៃ​ក្រុង​កោះរ៉ុង រៀបចំ​ឲ្យ​បាន​ត្រឡប់ ទៅ​ដែន​គោក ក្រុងព្រះសីហនុ​វិញ ក្នុងពេល​អាកាសធាតុ អំណោយផល ស្ងប់ស្ងាត់​រលក​បន្តិច ។

​មន្ត្រី​អាជ្ញាធរ​ក្រុង​កោះរ៉ុង បានបញ្ជាក់​ថាៈ ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស ដែល​ចេញពី​ក្រុង​កោះរ៉ុង នៅ​រសៀល ថ្ងៃទី​៥ ខែ សីហា ឆ្នាំ​២០២០ កន្លងទៅនេះ មាន​ចំនួន ៥១ នាក់ ។

​សូមបញ្ជាក់ថា កាលពី​ម្សិលមិញ មាន​អ្នកទេសចរ ចំនួន​ជាង ៦០០ នាក់ ត្រូវបាន​ដឹកជញ្ជូន ត្រឡប់មក​ដីគោក ក្រុងព្រះសីហនុ​វិញ ក្រោម​កិច្ច​អន្តរាគមន៍ ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បន្ទាប់ពី​ក្រុម​អ្នកទេសចរ ទាំងអស់នោះ ជាប់គាំង​នៅលើ​កោះ ដោយសារ​ព្យុះ​ទី​៣ ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម