បញ្ជា​ឱ្យ​អាជ្ញាធរ ពង្រឹង​កិច្ចការពារ​សន្តិសុខ ជូន​ពលរដ្ឋ នា​ថ្ងៃ​ឈប់សម្រាក ខាងមុខ​

113
ចែករម្លែក


ដោយ​៖ រ៉ា​ម៉ន /
​ភ្នំពេញ​៖ ប្រធាន​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា ឱ្យ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ចំណុះ​រដ្ឋបាល រាជធានី​ភ្នំពេញ ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ ពិសេស​នៅក្នុងពេល ឈប់សម្រាក នៃ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ ដែល​គ្រោង​នឹង​ឈប់សម្រាក ចាប់ពី​ថ្ងៃទី ១៧ រហូតដល់​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ការដាក់​បទបញ្ជា និង​ការណែនាំ របស់​ប្រធាន​គណៈបញ្ជាការ ឯកភាព​ភ្នំពេញ លោក ឃួ​ង ស្រេង បានធ្វើ​ឡើង កាលពី​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កិច្ចការ​ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ គឺជា​កិច្ចការងារ ដែល​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ពិសេស​គឺ​ក្នុងអំឡុងពេល នៃ​ការឈប់​សម្រាក ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ដែល​គ្រោង​នឹង​ចំណាយ ជំនួស​នៅ​ថ្ងៃទី ១៧ រហូតដល់​ថ្ងៃទី ២១ ខែសីហា​នេះ ។ ដូច្នេះ អាជ្ញាធរ និង​កងកំលាំង​សមត្ថកិច្ច​ទាំងអស់ រួមទាំង​មន្ទីរ​ពាក់ព័ន្ធ​ផង ត្រូវ​រួមសហការ​គ្នា ដើម្បី​ធ្វើយ៉ាងណា រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស នៃ​ថ្ងៃ​ឈប់សម្រាក ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ​។ ក្រៅពី​ការងារ​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ហើយ​នោះ ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ក៏​ជា​រឿង​សំខាន់​ខ្លាំង​មួយ​ដែរ ដែល​យើង​ត្រូវ​រួមគ្នា ដើម្បី​ពង្រឹង និង​ទប់ស្កាត់​អោយបាន ទៅតាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល​។​

​ក្រៅពី​ការងារ​ខាងលើ លោក ឃួ​ង ស្រេង ក៏បាន​ដាស់តឿន ក្រើនរំលឹក ដល់​ប្រធាន​មន្ទីរ​មួយចំនួន ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្តាប់​តាម​ការណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តែ​ក៏​មិនអាច​ផ្តាច់​បាន ពី​ក្រសួង​ដែរ តែ​ការងារ​ដែល​ត្រូវធ្វើ​នោះ គឺ​ការបម្រើ​ប្រជាពលរដ្ឋ​។ ប្រធាន​មន្ទីរ ត្រូវ​សិក្សា​ពី​វិមជ្ឈការ អោយបាន​ច្បាស់លាស់ បើ​ធ្ង​ល់​សួរ​គេ ដើម្បី​យកមកអនុវត្ត ឲ្យ​ចំ​តួនាទី និង​ភារកិច្ច​របស់ខ្លួន ៕V​/R

ទីតាំងផ្សាយពាណិជ្ជកម្ម