ប្រទះឃើញ​យុវជន​ម្នាក់ ដេកស្លាប់ នៅលើ​ដី​វាល​

101
ចែករម្លែក


ដោយៈ ចាន់តូ /​ភ្នំពេញ ៖ យុវជន​ជា​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នៅក្រោម​ដើមឈើ លើដី​វាល​មួយកន្លែង ជាប់​ផ្លូវ​ចូល​វត្ត​ស្ងួន​ពេជ្រ ស្ថិតក្នុង​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ។​

​សាកសព​បុរស​នោះ មិនទាន់មាន​នរណាម្នាក់ ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ។ បុរស​នោះ មាន​អាយុ​ជាង ២០ ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស បិត​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-7890 ស្នាក់​នៅតាម​កង់​បី ឈប់ យប់​ត្រង់ណា ដេក​សម្រាក​ត្រង់​ហ្នឹង តែ​ជាទូទៅ គេ​ឃើញ​ស្នាក់​នៅក្បែរ ខ្លោងទ្វារវត្ត​ស្ងួន​ពេជ្រ កែង​ផ្លូវជាតិ​លេខ​៤ ។​

​បើតាម​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ គេ​ឃើញ​បុរស (​សាកសព​) ឈប់​ចត​សម្រាក នៅ​កែង​ផ្លូវជាតិ​លេខ​៤ ហើយ​គាត់​ប្រើប្រាស់​ថ្នាំញៀន ។​

​ប្រភព​បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​៥ សីហា ម្សិលមិញ គេ​ឃើញ​បុរស​រូបនេះ បើក​ម៉ូតូ​កង់​បី ទៅ​ចត​ឈប់​លើផ្លូវ​បេតុង ក្បែរ​កន្លែងកើតហេតុ ហើយ​ស្រែក​ឲ្យ​គេឯង ជួយ ប្រាប់ថា មាន​គេ​ដេញចាប់​ច្រើនណាស់ ជួយ​ផង ៗ ។ តែ​ទោះជា​យ៉ាងណាក្តី អ្វី​ដែលជា​ក់ពិត គ្មាន​អ្នកណា​ផ្សេង ក្រៅពី​ខ្លួន​គាត់ ស្រែក​រត់​តែម្នាក់ឯង ផ្អើល​សមត្ថកិច្ច ចុះទៅ​ម្តង​ហើយ តែ​បុរសរងគ្រោះ ព្រោះតែ​បែក​ថ្នាំ រត់គេច​ទៅ​បាត់ ។ សមត្ថកិច្ច បាន​ត្រឹម​យក​ម៉ូតូ​កង់​បី ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​ជូន​ជនរងគ្រោះ ។ ស្រាប់តែ​មកដល់ វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៦ សីហា​នេះ បែរជា​គេ​ប្រទះឃើញ​បុរស ជា​អ្នករត់​ម៉ូតូ​កង់​បី​រូបនេះ ដេកស្លាប់ ក្រោម​ដើមឈើ លើដី​វាល​ទៅវិញ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​សមត្ថកិច្ច បាន​សន្និដ្ឋានថា បុរស​ម្នាក់នេះ អាច​ប្រើប្រាស់​ថ្នាំញៀន ជ្រុល បែក​ថ្នាំ រហូត​គាំងបេះដូង ស្លាប់​តែម្តង ។​

​ក្រោយពេល​នគរបាល​ជំនាញ ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​មូលដ្ឋាន បាន​ដឹកយក​សាកសព ទៅ​តំកល់ទុក នៅ​វត្ត​ស្ងួន​ពេជ្រ ដើម្បី​បន្ត​ពិនិត្យ កោសល្យវិច័យ និង​ស្រាវជ្រាវ ស្វែងរក​ក្រុមគ្រួសារ ដើម្បី​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី ៕V/R

ទីតាំងផ្សាយពាណិជ្ជកម្ម