នា​រដូវវស្សា ឬ​ពេល​ជំនន់​កើតឡើង ជំងឺ​ប្រាំពីរ​យ៉ា ង​ងាយ​នឹង​ឆ្លង​ដល់​មនុស្ស​

172
ចែករម្លែក


ដោយ​៖ បូកគោ /
​កំ​ពតៈ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពត បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ ក្នុង​កិច្ចការពា​ខ្លួន ពី​ជំងឺ ៧ យ៉ាង ដែល​ងាយ​នឹង​កើតឡើង នា​រដូវវស្សា ឬ​ពេល​មាន​ទឹកជំនន់​ម្តងៗ​។​

​លោក ហេង ចាន្ថា ប្រធានការិយាល័យ​បច្ចេកទេស សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពត បាន​រៀបរាប់ថាៈ រៀងរាល់​រដូវវស្សា ឬ​ពេល​មាន​ទឹកជំនន់ ជំងឺ ៧ ប្រភេទ ងាយ​នឹង​កើតឡើង ចំពោះ​មនុស្ស​ក្មេង​ចាស់ ដែល​តម្រូវឱ្យ​ពលរដ្ឋ គ្រប់រូប បង្កើន​ការប្រុងប្រយ័ត្ន​។ ជំងឺ​ទាំងនោះ រួមមាន ទី​១ គ្រុនចាញ់ គ្រុនឈាម ហើយ​បច្ចុប្បន្ន រួមទាំង​គ្រុន​ឈី​ក ផងដែរ ព្រោះ​ជំងឺ​ទាំងអស់នេះ មាន​ប្រភព​មកពី​សត្វ​មូស​។ ទី​២ ជំងឺ​គ្រុនផ្តាសាយ ឬ ជំងឺ​ផ្លូវដង្ហើម ដូចជា ផ្តាសាយ​បក្សី និង​ជំងឺ​កូ​វីដ ១៩ ។ ទី​៣ ជំងឺ​គ្រុនក្តៅ​, ទី​៤ ជំងឺ​ចម្លង​ពី​ចំណីអាហារ​, ទី​៥ ជំងឺឆ្លង​មកពី​ទឹក ដែល​ក្នុងនោះ អាច​ឆ្លងតាម​មុខរបួស តាម​ស្បែក ។​ល​។​, ទី​៦ ជំងឺ​អាសន្នរោគ និង​ទី​៧ ជំងឺ​លី​ប​តូ​ស កើតមាន​ពេល​ទឹក​លិច ដោយ​ឆ្លងតាម​ទឹកនោម សត្វ​កណ្តុរ ។​

​លោក ហេង ចាន្ថា បានបញ្ជាក់​ថាៈ ដើម្បី​បង្ការ​ការពារ និង​បញ្ចៀស ពី​ជំងឺ​ទាំងនោះ បងប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្ត​នូវ​វិធាន មួយចំនួន ដូចជា បើ​ចេញ​ទៅណា​មក​ណា ពេល​កំពុង​ភ្លៀង ត្រូវ​ទទូរ​អាវ​ភ្លៀង ឬ​ឆត្រ​ជាប់​ជានិច្ច​។ ក្រោយ​ទទឹក​ភ្លៀងហើយ ត្រូវ​ប្រញាប់​ងូតទឹក សម្អាតខ្លួន​ជាបន្ទាន់​។ ត្រូវ​ពិសា​ទឹក​ក្តៅ ទឹក​ស៊ុប ឬ​ទឹកដោះគោ ដែលជា​ប្រភេទ​អាហារ​ណា ធ្វើឱ្យ​រាងកាយ មាន​ថាមពល​មាំមួន​ល្អ​។​

​លោក បាន​បន្តថា ជាមួយនេះដែរ បងប្អូន​ត្រូវ​រក្សា​អនាម័យ ដោយ​ឧស្សាហ៍ លាងដៃ​នឹង​សាប៊ូ បំបាត់​ជម្រក​មូស ដង្កូវទឹក ពិសេស រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ជានិច្ច​។ ម្យ៉ាងទៀត បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ក៏ត្រូវ​អនុវត្ត​ជាប្រចាំ នូវ​ការ​ផឹកទឹក ឱ្យបាន​ច្រើន ដែល​យ៉ាងហោចណាស់ ពីរ​លីត្រ ក្នុង​មួយថ្ងៃ​។ អ្វីដែល​បងប្អូន មិនត្រូវ​ធ្វើ​នោះ គឺ​ការបរិភោគ​អាហារ ទទឹកភ្លៀង ឬ​បរិភោគ​ចំណី នៅ​កណ្តាល​ភ្លៀង ព្រោះ​ដំណក់ទឹកភ្លៀង មិនមាន​ភាព​បរិសុទ្ធ​ទេ​។
​លោក​ប្រធានការិយាល័យ បាន​ក្រើន​រំលឹកថា ពេល​មាន​រោគសញ្ញា ឬ​អា​ការៈសង្ស័យ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​បំផុត​។ ដាច់ខាត កុំ​សម្រេចចិត្ត ធ្វើការ​ព្យាបាល​ជំងឺ ដោយ​ខ្លួនឯង​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម