​ផ្ដល់​អំណោយ​ដល់ ពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ ជាង ២៤០ គ្រួសារ​

130
ចែករម្លែក

ដោយ​៖​គូលែន /
​សៀមរាប​៖
ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ ចំនួន ២៤៥ គ្រួសារ នៅក្នុង​ឃុំ​ទាំង ៦ របស់​ស្រុក​បន្ទាយស្រី ទទួលបាន អំណោយ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នេះ នៅក្នុង​បរិវេណ​វត្ត​សិលា​ចា​រ្យ បន្ទាយស្រី ក្នុង​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​គ្រោះ ធម្មជាតិ និង​ជន​ចាស់ជរា​ក្រីក្រ​ចំនួន ២៤៥ គ្រួសារ នៅក្នុង​ឃុំ​ទាំង ៦ របស់​ស្រុក​បន្ទាយស្រី ដែល​ផ្ដល់​តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ , ទឹកត្រី​១​យួរ និង​ប៊ីចេង ១​កញ្ចប់ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​បញ្ជាក់ថា វិស័យ​សុខុមាលភាព​សង្គម គឺជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង ៨ របស់​មន្ទីរ​អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​ត្រូវ​យកចិត្តទុកដាក់ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​រងគ្រោះ គ្រប់មុខ​សញ្ញា ដែល​វិស័យ​សង្គមកិច្ច យកចិត្តទុក ដាក់ ដោះស្រាយ​រាល់​បញ្ហា​ជួប​ការលំបាក របស់​បងប្អូន សំខាន់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ហើយ​ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២០ នេះ ការផ្តល់​អំណោយ ជា​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ជូន​មនុស្ស​ចាស់ជរា ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ ដោយ​គ្រោះធម្មជាតិ នៅក្នុង​ទូទាំង​ខេត្តសៀមរាប សរុប​ចំនួន ១.៥៩១ គ្រួសារ ។​

​លោក ង៉ាន ភិ​រុណ អភិបាលរង ខេត្តសៀមរាប បាន​មានប្រសាសន៍ ក្នុងឱកាស​នោះ​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ គោលនយោបាយ គាំពារ​សង្គម រួមមាន ការ​គាំពារ​មនុស្ស​វ័យ​ចំណាស់ និង​ការ​គាំពារ ទៅលើ​សុខុមាលភាព​ស្ត្រី និង​កុមារ ដោយ​ការឧបត្ថម្ភ ជា​សាច់ប្រាក់ ដល់​ស្ត្រី​មាន​ផ្ទៃពោះ សម្រាប់​ការពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ដែល​បាន​អនុវត្ត ចាប់ពី​ដើម ឆ្នាំ​២០១៩ មកម្ល៉េះ ដូច្នេះ​ក្នុងនាម អភិបាលខេត្ត លោក​សូម​សម្ដែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តេ​ជោ តែង​យកចិត្តទុក ដាក់​ខ្ពស់ នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន ដែល​ជួបប្រទះ​នូវ​ភាពក្រីក្រ និង គ្រោះធម្មជាតិ​ផ្សេងៗ ហើយ​សម្ដេច​តេ​ជោ ធ្លាប់បាន​មានប្រសាសន៍ថា មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​រងគ្រោះ ដោយ​អត់​អាហារ នោះឡើយ ៕V

ទីតាំងផ្សាយពាណិជ្ជកម្ម