ឧត្តមសេនីយ៍ឯក ស ថេត សួរសុខទុក្ខមន្រ្តីនគរបាលចរាចរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ ម៉ែត្រនិងឧបត្ថម្ភថវិកា៨លានរៀល

250
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងសហការី កាលពីរសៀលថ្ងៃ០៦ ខែសីហា ឆ្នាំ២០២០ អញ្ជើញពិនិត្យស្ថានភាពជំងឺជាក់ស្តែងមន្រ្តីនគរបាលចរាចរម្នាក់កំពុងត្រូវបានសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រកើតបញ្ហាជំងឺគាំងបេះដូង និងបានឧបត្ថម្ភថវិកាសរុប០៨លាន ក្នុងនោះថវិកាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន០២លានរៀល ថវិកាស្នងការ០២លានរៀល និងថវិកាការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក០៤លានរៀល និងសម្ភារ:មួយចំនួនប្រគល់ជូនគ្រួសារចាត់ចែងចំណាយថែទាំនិងព្យាបាលអ្នកជំងឺដើម្បីជាចូលរួមដោះស្រាយការលំបាកក្នុងជីវភាពមន្រ្តីនគរបាល។

បើតាមការរៀបរាប់របស់គ្រូពេទ្យជំនាញផ្នែកបេះដូងបានជម្រាបជូនស្ថានភាពអ្នកជំងឺគឺនៅពេលដែលបញ្ជូនអ្នកជំងឺជាមន្រ្តីនគរបាលមកដល់មន្ទីរពេទ្យគឺស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរទៅហើយប៉ុន្តែទោះបីយ៉ាងណារហូតដល់ពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការសង្រ្គោះនិងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ដើម្បីព្យាបាលឱ្យអស់លទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ជួយសង្រ្គោះនិងព្យាបាលជំងឺមន្រ្តីនគរបាលប្រកបកាយវិកាដ៏មនុស្សធម៌ក្នុងការជួយព្យាបាលអ្នកជំងឺនិងក៏បានសំណូមពរក្រុមគ្រូពេទ្យបន្តជួយយកចិត្តទុកដាក់ថែមទៀតក្នុងការជួយព្យាបាលជំងឺមន្រ្តីនគរបាលចរាចរឱ្យបានដិតដល់ និងពិនិត្យតាមដានស្ថានភាពជំងឺជាប្រចាំដើម្បីធានាឱ្យបានសុខសុវត្ថិភាព។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក លី ចិត្រា នាយរងផ្នែកអន្តរាគមន៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កើតជំងឺគាំងបេះដូង ក្នុងអាយុ៥២ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រោយពីលោកបានមកដេកកំដរថែទាំជំងឺភរិយាដែលត្រូវវះកាត់នៅមន្ទីរពេទ្យឯកជន។ លោកជាមន្រ្តីនគរបាលចរាចរម្នាក់ដែលបានបំពេញភារកិច្ចយ៉ាងសកម្មចូលរួមចំណែក ក្នុងការជួយដោះស្រាយសន្តិសុខសណ្តាប់ធ្នាប់សាសុវត្ថិភាពធារណៈជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃដដែលនោះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានចាត់តាំងមន្រ្តីនគរបាលក្រោមឱវាទចូលរួមបុណ្យសពមន្រ្តីនគរបាល០២នាក់បំរើការងារនៅការិយាល័យនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនៅការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យនិងសង្រ្គោះ ក្នុងនោះក៏ចូលបច្ច័យបុណ្យសពក្នុង០១សព២លានរៀល សរុប០៤លានរៀល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនដល់ក្រុមគ្រួសារសពក្នុង០១សពចំនួន៦លានរៀល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម