រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ជ្រើស​យក​ប្រទេស​កម្ពុជា ជា​ប្រទេស​អាទិភាព​តែមួយគត់​ក្នុង​ទី្វ​ប​អាស៊ី ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​

1141
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក បាន​បន្ត​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​អាទិភាព​តែមួយគត់​ក្នុង​ទី្វ​ប​អាស៊ី ដើម្បី​អនុវត្ត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក សម្រាប់​រយៈពេល ៥ ឆ្នាំ ២០១៨-២០២៣​។​
​កិច្ចសហប្រតិបត្តិការ​នេះ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន ៣ គឺ ១) វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ២) វិស័យ​សុខាភិបាល និង ៣) វិស័យ​ទឹក​សា្អ​ត និង​អនាម័យ​។ វិស័យ​អាទិភាព​ទាំង ៣ នេះ បាន​ប្រមូលផ្តុំ​អនុវត្ត​នៅ​ខេត្តកំពង់ឆ្នាំង ។

​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​គ្រោង​ផ្តល់​ហិរញ្ញប្បទាន ប្រមាណ ១,៥ លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​មួយឆ្នាំ សម្រាប់​កិច្ចសហប្រតិបត្តិការ​នេះ​។​

​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទេ្វ​ភាគី ឆ្នាំ​២០១៨-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក បាន​ត្រូវ​លើកយក​មកពី​ភា​ក្សា​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែលមាន​ការចូលរួម​ពី​តំណាង​ជាន់ខ្ពស់​នៃ​ក្រសួង​-​សា្ថ​ប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ចំនួន ៦ រួមមាន ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕ ល​

កិច្ចពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទេ្វ​ភាគី ឆ្នាំ​២០១៨-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​.​ក​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទេ្វ​ភាគី ឆ្នាំ​២០១៨-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ ឯកឧត្តម និង​តំណាង​ជាន់ខ្ពស់​នៃ​ក្រសួង​-​សា្ថ​ប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ចំនួន ៦ រួមមាន ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​មន្ត្រី គ​.​ជ​.​នា​/​ក​.​អ​.​ក សរុប​ប្រមាណ ៤០ រូប​។​

ទីតាំងផ្សាយពាណិជ្ជកម្ម