នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​សម្ពោធ​មហា​កុដិ​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ មានតម្លៃ​២១​ម៉ឺន​ដុល្លារ​អាមេរិក​

1349
ចែករម្លែក
  • 43
    Shares

ដោយ​: គូលែន / សៀមរាប​: មហា​កុដិ​មួយ​ខ្នង​កម្ពស់​២​ជាន់​ស្ថិតនៅក្នុង​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ ដែល​ទើប​កសាង​រួច​ដែល​ចំណាយ​អស់​ថវិកា​ចំនួន​២១​ម៉ឺន​ដុល្លា​អាមេរិក ត្រូវបានធ្វើ​ពិធីបុណ្យ​ឆ្លង​និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​។​

​មហា​កុដិ​ថ្មី​នេះ​ស្ថិតនៅក្នុង​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បុស្ស ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​មហា​កុដិ​ថ្មី​នេះ​ត្រូវបាន​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម ពៅ ផល្លី មាន​សង្ឃដីកា​រថា មហា​កុដិ​ថ្មី​នេះ​មាន​ទំហំ​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ​២២​ម៉ែត្រ និង​កម្ពស់​២​ជាន់ កសាងឡើង​នៅ​ឆ្នាំ​២០១៥ ហើយ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨​នេះ​។​មហា​កុដិ​ថ្មី​នេះ​កសាង​អស់​ទឹកប្រាក់​ចំនួន ២១​ម៉ឺន​ដុល្លា​អាមេរិក​។​

​ជាមួយនឹង​ពិធី​សម្ពោធ​មហា​កុដិ​ថ្មី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ជាមួយ​រាចរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​សុមេធ បាន​មានប្រសាសន៍​ដោយ​ថ្លែង​ការកោតសរសើរ​នៅ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ចៅអធិការ​វត្ត អាចារ្យ គណកម្មការ ប្រជាពលរដ្ឋ ពុទ្ធ​បរិ​ស័​ទ្ធ ក៏ដូចជា​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​សហការគ្នា យ៉ាង​ជិតស្និទ្ធ​ហើយ​បាន​កសាង​សមិទ្ធផល​ថ្មី​នេះ​អោយ​សម្រេច​រួចរាល់​ជា​ស្ថាពរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍​ទៀតថា ប្រទេស​កម្ពុជា​បើ​មិនមាន​សុខសន្តិភាព​ពេញបរិបូរណ៍ ក៏​មិនអាច​ធ្វើអោយ​ព្រះសង្ឃ ពុទ្ធ​បរិ​ស័​ទ្ធ និង​សប្បុរសជន មាន​ឪ​កាស​សហការគ្នា​កសាង​សមិទ្ធផល​កសាង​លេចចេញ​នៅ​រូបរាង​បានឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នា​ឪ​កាស​នោះ​ក៏បាន​នាំមក​នៅ ថវិកា ក្រណាត់ស សៀវភៅ ប៊ិច ទៅ​ចែកជូន​អ្នកចូលរួម​ផងដែរ ក្នុងនោះ​យាយជី តាជី​ចំនួន​១២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស​មួយ​ដុំ​និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, ប្រគេន​ព្រះសង្ឃ​សម្រាប់​វត្ត​ថវិកា​ចំនួន​២០​លាន​រៀល​, លោកគ្រូ អ្នកគ្រូ​ចំនួន​៦៣​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​ក្រម​ង៉ុ​យ​មួយ​ក្បាល បណ្ឌិត​អ៊ូ​ចុង​មួយ​ក្បាល និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, គ្រូពេទ្យ​ចំនួន​៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, សិស្សានុសិស្ស​ចំនួន​៤៣២​នាក់ ក្នុង​ម្នាក់ៗ​សៀវភៅ​២​ក្បាល ប៊ិច​២​ដើម ថវិកា​២​ម៉ឺន​រៀល​,​ប្រជាពលរដ្ឋ​ចំនួន ១២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​, វង់ភ្លេង​ពិ​ពាទ្យ ចំនួន​១​លាន​រៀល និង​អង្គភាព​ជុំវិញ​ស្រុក សរុប​ចំនួន​៦​អង្គភាព ក្នុង​មួយ​អង្គភាព​ទទួលបាន​ថវិកា​ចំនួន ១​លាន​រៀល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម