ប្រមុខប្រដាល់គុនខ្មែរដោះស្រាយបញ្ហាប្រឈមនារដូវកូវីដ ១៩ រាតត្បាត

179
ចែករម្លែក

ដោយ៖រ៉ូហ្សា/
ភ្នំពេញ៖ការផ្គូរផ្គងប្រដាល់សម្រាប់ការប្រកួតនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានានៅតែជាបញ្ហាក្ដៅគគុកដដែល ដោយសារតែអ្នកប្រដាល់ល្អៗ ល្បីៗស្ទើរតែក្លាយជាទំនិញ ដែលដែលទូរទស្សន៍នានាប្រជែងគ្នាដណ្ដើមដើម្បីផ្គាប់ចិត្តដៃគូឧបត្ថម្ភ ។វាជារឿង​ចាស់​​​តែ​នៅថ្មីរហូត ហើយក៏អាចបន្តនៅថ្មីតទៅទៀតដែរ ។

អ្នកប្រដាល់ល្បីៗស្ទើរតែក្លាយជាកម្មសិទ្ធរបស់ទូរទស្សន៍នានាអញ្ចឹងហើយ​​​ទើបធ្វើឲ្យ ទូរទស្សន៍អន់ចិត្តជាមួយអ្នកផ្គូរផ្គង ហើយរាលដាលដល់សហព័ន្ធ ។
ជាមួយនឹងបញ្ហាដដែលៗនេះ នៅថ្ងៃទី០៦ ខែសីហា លោកឧត្តមសេនីយ័ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ស្ដីពីការ​ពង្រឹង​ការងារផ្គូរផ្គងប្រដាល់គុនខ្មែរនិងពិភាក្សាអំពីបញ្ហាប្រឈមនានាគ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ប្រចាំឆ្នាំ២០២០ដែលជាដៃគូរបស់សហព័ន្ធនៅសាលប្រជុំក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់។
ក្នុងកិច្ចប្រជុំខាងលើកនេះ ក៏មានអ្នកតំណាងស្ថានីយ៍ទូរទស្សន៍មួយចំនួននិងក្រុមគ្រូ​ពេទ្យប្រចាំស្ថានីយ៍​ទូរទស្សន៍ដែលជាអ្នកពាក់ព័ន្ធការរៀបចំការប្រកួតកីឡាប្រដាល់​គុនខ្មែរជារៀងរាល់សប្ភាហ៍បង្ហាញពីបញ្ហាប្រឈមកន្លងមកនិងរដូវកាលមេរោគ​កូវីដ ១៩ រាមត្បាតនេះថែមទៀតផង។
ប្រមុខប្រដាល់គុនខ្មែរបានសន្យាព្រមទាំងដាក់កំហិតមិនឲ្យស្ថានីយ៍នានារារាំងកីឡាករមិនឲ្យមកប្រកួតនៅសង្វៀនផ្សេងឡើយចំពោះការផ្គូរផ្គងទៀតសោត​​ក៏ត្រូវ​​​កំណត់​ពីពេល​វេលាច្បាស់លាស់ព្រមទាំងផ្ដល់ដំណឹងដល់គ្នាទៅវិញទៅមកថាតើអ្នកប្រដាល់​រូបណាប្រកួតនៅទីណា ។ជាមួយគ្នានេះសហព័ន្ធបានដាក់បម្រាមមិនឲ្យកីឡាករប្រកួតរាល់អាទិត្យឡើយដើម្បីកុំឲ្យខូចកីឡាករ ។
សូមបញ្ជាក់ថា ថ្មីៗនេះក្រសួងអប់រំ យុវជន នីងកីឡានឹងអនុញ្ញាតឲ្យសហព័ន្ធកីឡា​ជាតិ​បើក​ដំណើរការហាត់ហ្វឹកហ្វឺន និងការប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ អនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាម លក្ខខណ្ឌសុវត្ថិភាព ជាពិសេសនោះ ការប្រកួតទាំងនេះ មិនអនុញ្ញាតឲ្យ មានអ្នកទស្សនាឡើយ គឺការ ប្រកួតបិទទ្វារ។
ការប្រកួតមិនត្រូវឲ្យមានចំនួន កីឡាករ-កីឡាការិនី និងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវ ឲ្យមានតែកីឡាករ-កីឡាការិនី និងមន្ត្រីបច្ចេកទេស តែ ប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី និងមន្ត្រីមិនគ្រប់១០០នាក់ ក៏មិនអនុញ្ញាត ទស្សនិកជនចូលទស្សនាការប្រកួតឡើយ និងស្ថិតក្រោមការត្រួតពិនិត្យ និងថែទាំ សុខភាពត្រឹមត្រូវ ហើយម៉ឺងម៉ាត់ ជាប្រចាំតាមការណែនាំ ដោយសហការជាមួយ ក្រសួងសុខាភិបាល៕R

ទីតាំងផ្សាយពាណិជ្ជកម្ម