កិច្ចប្រជុំវិស័យ កីឡាបាល់ទឹក វ៉តធឺរ ប៉ូឡូ ជាមួយសហព័ន្ធកីឡា ហែលទឹក អាស៊ីអាគ្នេយ៍តាម​អនឡាញ

284
ចែករម្លែក


ដោយ៖រ៉ូហ្សា
ភ្នំពេញ៖អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកលោក ហែម គីរី បានប្រាប់ឲ្យ​ដឹងថា កិច្ចប្រជុំលើកទី១របស់សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍​តាមរយៈ​ប្រព័ន្ធ​អនឡាញហ្ស៊ូម (Zoom) ចាប់តាំងពីមេរោគ កូវីដ ១៩ រាតត្បាតមក ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី៥សីហាដោយផ្តោតទៅលើប្រភេទកីឡាបាល់ទឹកវ៉តធឺរ ប៉ូឡូ (Water Polo) ដែលមានអ្នក​ជំនាញ​កីឡាបាល់ទឹកចំនួន៣រូប។

លោកបានបន្តថាការប្រជុំតាមអនឡាញដែលមានការចូលរួមពីគ្រូជំនាញកីឡាបាល់ទឹកមកពី៣ប្រទេសនៅតំបន់អាស៊ានគឺអ្នកគ្រូកីឡាបាល់ទឹកថៃ លោកគ្រូកីឡាបាល់ទឹក​ឥណ្ឌូនេស៊ី និងលោកគ្រូកីឡាបាល់ទឹកសិង្ហបូរី។ នាឱកាសនោះដែរលោកគ្រូសឹង្ហបូរី​បានធ្វើបទបង្ហាញពីការងារបណ្តុះបណ្តាលនិងផែនការយុទ្ធសាស្រ្តក្នុងការរៀបចំ​ក្រុមកីឡាបាល់ទឹកតាំងពីក្លឹបរហូតដល់ក្លាយជាក្រុមជម្រើសជាតិ។ក្នុងនោះប្រសិន​បើសហព័ន្ធកីឡាហែលទឹកជាតិណាត្រូវការជំនួយ ពួកគេនឹងចុះមកជួយបង្ហាត់បង្រៀន និងបណ្តុះបណ្តាលមន្ត្រី និងគ្រូ។
លោកអគ្គលេខាធិការបានអះអាងថាចំណុចសំខាន់មួយទៀតក្នុងអង្គប្រជុំសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍សម្រាប់កីឡាបាល់ទឹកនេះ ខាងសហព័ន្ធអាស៊ីបានចាប់​អារម្មណ៍​ខ្លាំងលើកម្ពុជា ហើយលោកបាននិយាយថា សព្វថ្ងៃនេះកម្ពុជាមានទីលាន

សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ប៉ុន្តែសហព័ន្ធកីឡាខ្មែរហែលទឹកនៅខ្វះគ្រូបង្វឹកខ្វះធនធានកីឡាករឯការប្រកួតទើបតែបាន២លើក។ទោះជាយ៉ាងណាក៏ខាងអាស៊ីបានកោត​សរសើថា​កម្ពុជាមានឆន្ទៈក្នុងការរៀបចំសម្រាប់អានាគតកីឡាករបាល់ទឹកនេះ។

លោកអនុប្រធានសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍សង្ឃឹមថា យើងនឹងអាចរៀបចំ​ការប្រកួត​កម្មវិធីផ្សេងៗនាពេលអនាគតនិងមានក្រុមកីឡាករជម្រើសជាតិចូលរួមព្រឹត្តិ​ការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយ​លោកក៏អរគុណសហព័ន្ធកីឡាហែលទឹលអាស៊ីអាគ្នេយ៍ ដែលឲ្យសហព័ន្ធ​កីឡាខ្មែរហែលទឹកចូលរួម៕R

ទីតាំងផ្សាយពាណិជ្ជកម្ម