​ក្រសួងសុខាភិបាល​អំពាវនាវ​ក្នុងការ​,​ការពារ​សុខភាព​នាឱកាស​ឈប់សម្រាក​សង​ថ្ងៃ​កាលពី​បុណ្យចូលឆ្នាំ

114
ចែករម្លែក

​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​បន្ត​ការការពារ​,​ការចម្លង​វីរុស​កូ​វីដ​-១៩​កុំឱ្យ​ឆ្លង​មក​បុគ្គល​មក​ក្រុមគ្រួសារ​និង​កុំឱ្យ​មានការ​ឆ្លង​ចូល​សហគមន៍​។​តាមរយ​:​ការអនុវត្ត​វិធានការ​សាមញ្ញៗ​តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​របស់​ក្រសួងសុខាភិបាល​។​ព្រមទាំង​ត្រូវ​ចេះ​ការពារ​ការចម្លង​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​គ្រុន​ឈី​ក​គ្រុនឈាម​គ្រុនចាញ់​ជាដើម​។

​ការធ្វើដំណើរ​ទៅ​ទីណា​កន្លែង​ណា​ពេលណា​ត្រូវតែ​ពាក់​ម៉ាស់​ការពារ​ជានិច្ច​,​លាងដៃ​សម្អាត​ឱ្យបាន​ញឹកញាប់​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​លើស​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​,​ដើម្បី​ចៀសផុត​ការចម្លង​វីរុស​កូ​វីដ​-១៩​។​លុបបំបាត់​ជម្រក​មូស​ខ្លា សម្រាន្ត​ក្នុង​មុង ប្រើ​ថ្នាំលាប​ដៃជើង ការពារ​មូស​ខាំ​(Repellent) ប្រើ​សម្លៀកបំពាក់​វែងៗ​ជិត​ដៃជើង​,​ដាក់​អា​បែ​ត​ក្នុង​ពាង​ឫ​អាងទឹក​អនាម័យ​បរិ​ដ្ឋា​ន​ជុំវិញ​ផ្ទះ​កុំឱ្យ​មានទឹក​ដក់​និង​ព្រៃស្តុក​ជាដើម​។​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​គ្រុន​ឈី​ក​និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​បង្កឡើង​ដោយសារ​មូស​ខាំ​។​

សូម​ជូនពរ​បងប្អូន​មាន​សុខ​ភាពល្អ​ចៀសផុត​នូវ​ជំងឺ​ដ​ង្កា​ត់​ពិសេស​កុំឱ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩​ក្នុង​សហគមន៍​និង​កុំឱ្យ​មូស​ខាំ​នាំឱ្យមាន​ជំងឺគ្រុនឈាម​គ្រុន​ឈី​ក​និង​ជំងឺ​ផ្សេងៗ​ទៀត​៕S/

​អត្ថបទ​ដោយ​៖​លោកស្រី​វេជ្ជបណ្ឌិត​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​

ទីតាំងផ្សាយពាណិជ្ជកម្ម